​ប៉ូលិស​ដេញ​ចាប់​ ភ័យ​ពេក​បើក​ឡាន​​​ចូល​សមុទ្រ​​


​ប៉ូលិស​ដេញ​ចាប់​ ភ័យ​ពេក​បើក​ឡាន​​​ចូល​សមុទ្រ​​

បុរស​​ម្នាក់​​ដែល​គេ​​​​សង្ស័យ​ថា​​​​​​ជា​ចោរ​លួច​ឡាន​ បាន​​បើក​ឡាន​ចូល​ក្នុង​រលក​​សមុទ្រ ​ក្នុង​បំណង​គេច​ខ្លួន​​ពី​ប៉ូលិស​ដែល​កំពុង​តែ​ជិះ​ដេញ​ចាប់​យ៉ាប​ប្រកៀក។

 

​ប៉ូលិស​ដេញ​ចាប់​ ភ័យ​ពេក​បើក​ឡាន​​​ចូល​សមុទ្រ​​
 
 

តាម​សារព័ត៌មាន ​9News បាន​ឲ្យ​ដឹង​ថា​សកម្មភាព​​ខាង​លើ​ត្រូវ​​​​បាន​ឧទ្ធម្ភាគចក្រ​នៃ​សារ​ព័ត៌មានមួយ​ថត​បាន។ សកម្មភាព​បើក​ឡាន​រត់​នោះ​​គឺ​កើត​ឡើង​នៅ​​តំបន់​ឆ្នេរ​សមុទ្រ ​Yanchep ភាគ​ខាង​ជើង​នៃ​ទីក្រុង​ Perth ប្រទេស​អូស្ត្រាលី​ កាល​ពី​ថ្ងៃ​អង្គារ​​វេលា​ម៉ោង​១០​​: ២០ នាទី​ព្រឹក​​កន្លង​ទៅ (​ម៉ោង​ក្នុង​ស្រុក)។

 

នៅ​ក្នុង​វីដេអូ​​​​​ថត​បាន​សកម្មភាព​នោះ​​បង្ហាញ​ថា​​​ បុរស​ជា​ជន​សង្ស័យ​ព្យាយាម​​បើក​ឡាន​​ម៉ាក​ Toyota Land Cruiser ​​រត់​គេច ខណៈ​ដែល​ប៉ូលិស​ព្យាយាម​ឈប់​ឡាន​ដើម្បី​សាកសួរ។ ក្រោយ​មក​​បុរស​នោះ​ បាន​បើក​​ឡាន​​​តម្រង់​ចូល​ក្នុង​ទឹក​សមុទ្រ​តែ​ម្ដង​រហូត​ដល់​លិច តែ​បុរស​នោះ​ក៏​ព្យាយាម​ស្រវេស្រវា​​ឡើង​លើ​ដំបូល​ឡាន​​កុំ​ឲ្យ​ឈ្លក់​ទឹក​ផង​ដែរ។

 

​ប៉ូលិស​ដេញ​ចាប់​ ភ័យ​ពេក​បើក​ឡាន​​​ចូល​សមុទ្រ​​
 

 
យ៉ាង​ណា​ក្ដី​បុរស​ជន​សង្ស័យ ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន យក​ទៅ​សួរ​នាំ ចំណែក​ឯ​ឡាន​ក៏​ត្រូវ​បាន​សណ្ដោង​យក​មក​ទុក​ដើម្បី​​ដោះស្រាយ៕

 

 
ចុចអាន៖ កូន​សេដ្ឋី​​ស្វីស​ចង់​​បាន​ឡាន​​​ថ្មី​ ដុត Ferrari មួយ​​ចោល​​

ចុចអាន៖ ស្ត្រី​​​ម្នាក់​ធាត់​ពេក​ដល់​ថ្នាក់​​ប្រើ​ឡាន​ស្ទូច​​​ទើប​អាច​យក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​​បាន

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​​​​​​​​​​​​​​