ប្រមុខ​ការទូត​កម្ពុជា​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​វៀតណាម​រយៈពេល​២​ថ្ងៃ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម រយៈពេល​២​ថ្ងៃ ចាប់​ថ្ងៃ​ទី​១៨-១៩ តុលា ឆ្នាំ​២០១៥។

លិខិត​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចុះ​ថ្ងៃ​ទី​៩ តុលា ឲ្យ​ដឹង​ថា ការ​អញ្ជើញ​នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​ប្រមុខ​ការទូត​វៀតណាម ដើម្បី​ចូលរួម​ធ្វើ​ជា​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម លើក​ទី​១៤ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។