បទសម្ភាសន៍៖ ហេតុ​អី​រដ្ឋាភិបាល​បញ្ជូន​ក្រុម​ម៉ុងតាញ៉ា​ត្រឡប់​ទៅ​វៀតណាម​វិញ?

ជនភៀសខ្លួន​ម៉ុងតាញ៉ា​វៀតណាម ចំនួន ៩​នាក់ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះសំណាក់​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​ស្វះស្វែង​រក​ជំនួយ​ពី​អង្គការ​សិទ្ធិមនុស្ស និង​រដ្ឋាភិបាល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ជួយ​ពួកគាត់​នៅ​ឡើយ។

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បញ្ជូន​ជនភៀសខ្លួន​មួយ​ចំនួន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​សកម្មភាព​របស់​រដ្ឋាភិបាល​ដែល​ឲ្យ​ជនភៀសខ្លួន​ម៉ុងតាញ៉ា ត្រឡប់​ទៅ​វៀតណាម វិញ​នោះ ថា​ជា​រឿង​ខុស​ច្បាប់​កម្ពុជា និង​ផ្ទុយ​ពី​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ជនភៀសខ្លួន​ដែល​កម្ពុជា ទទួល​ស្គាល់។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា និង​លោក សួន ប៊ុនស័ក្ដិ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា៖


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។