Jimmy Kiss អាច​ច្រៀង​បទ ”She’s Gone” ក្រោយ​ឪពុក​ប្រាប់​តិចនិក


Jimmy Kiss អាច​ច្រៀង​បទ ”She’s Gone” ក្រោយ​ឪពុក​ប្រាប់​តិចនិក

Jimmy Kiss បាន​និយាយ​ថា លោក​អាច​ច្រៀង​បទ “She’s gone” របស់​ជន​ជាតិ​អាមេរិក Steel Heart បាន ក៏​ដោយ​សារ​តែ​មាន​ឪពុក​ជា​អ្នក​ប្រាប់​ពី​តិចនិក​ប្រើ​សំឡេង។

 

Jimmy Kiss អាច​ច្រៀង​បទ ”She’s Gone” ក្រោយ​ឪពុក​ប្រាប់​តិចនិក

 

 

“ប៉ា​គាត់​ប្រាប់​ពី​របៀប​ប្រើ​ដង្ហើម និង​ សំឡេង​បន្តិច​អញ្ចឹង​ទៅ ក៏​អាច​ច្រៀង​បាន​តែ​ម្ដង ការ​ពិត​ខ្ញុំ​មាន​សំឡេង”។ Jimmy Kiss ប្រាប់ Sabayនៅ​ព្រឹក​នេះ។ លោក​អះអាង​ថា ជា​ការ​ថត​ធម្មតា​​ប៉ុណ្ណោះ មិន​មាន​ចេតនា​ណាមួយ​ចម្លង​នោះ​ឡើយ ព្រោះ​មិន​មែន​ជា​ឆន្ទៈ​របស់​លោក​តាំង​ពី​ដើម​មក​ហើយ។ ប៉ុន្តែ​គ្រាន់​​ជា​ការ​បំពេញ​ចិត្ត​អ្នក​គាំទ្រ​សំណូមពរ​ច្រៀង​បទ”She’s gone”។

 

Jimmy Kiss អះអាង​ថា ដំបូង​ឡើយ​លោក​មិន​អាច​ប្រើ​សំឡេង​បាន​ខ្ពស់​ដូច​ម្ចាស់​ដើម​នោះ​ទេ។ ទី​បំផុត​ម្ចាស់​បទ” Baby I’m Sorry” រូប​នេះ ក៏​បាន​ទទួល​ដំបូន្មាន​ខ្លះ​ពី​ឪពុក​ឈ្មោះ វ័រ សារុន ដែល​អ្នក​ជំនាន់​មុន​ភាគ​ច្រើន​ស្គាល់​ថា ជា​អតីត​តារា​ចម្រៀង Rock ល្បីល្បាញ​ក្នុង​ទសវត្ស ៦០ សព្វ​ថ្ងៃ​កំពុង​រស់​នៅ​ក្នុង​ជីវភាព​ស្ងប់ស្ងាត់ លែង​នឹកនា​ពី​សិល្បៈ​ទៅ​ហើយ​នោះ។

 

ប៉ុន្តែ Jimmy Kiss បញ្ជាក់​ថា រូប​គេ​មាន​ការ​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​ការ​បង្ហោះ​បទ​នេះ​លើ​បណ្ដាញ​សង្គម ដែល​ជន​បរទេស​ភាគ​ច្រើន​បាន​ចែកចាយ​បទ​នេះ​បន្ត​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា លោក​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ក្នុង​ស្រុក៕

 

អាន​អត្ថបទ៖ សិល្បករ-សិល្បការិនី​១៤​នាក់ លេច​ធ្លោ​ក្នុង​សកម្មភាព​សប្បុរសធម៌​

អាន​អត្ថបទ៖  ឆាយ វីរៈយុទ្ធ គូម៉ា​ និង Ed Sheeran នាំ​មុខ​គេ​លើ​តារាង​​​អាល់ប៊ុម mJams Pleng

 

សកម្មភាព​ហាត់​ច្រៀង​បទ” She’s gone” របស់ Jimmy Kiss

 

 

អត្ថបទ៖ សំ ជំនាញ