ខឹង​ប្រុស​ក្បត់ ដុត​លិង្គ​ឲ្យ​ឆ្អិន​នឹង​ដង្កៀប​អ៊ុត​សក់​ក្ដៅ!

ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ៩ខែ ពីបទបានដុតលិង្គសង្សារបស់នាង ជាមួយនឹង​ដែក​ដង្កៀប​អ៊ុត​សក់។ ស្ត្រីចិត្តក្ដៅ ដែលត្រូវបានតុលាការព្យួរទោស ដើម្បីអាចនៅក្រៅពន្ធនាគារនោះ បាន​ខឹង​សម្បារ​នឹង​សង្សារ​នាង បន្ទាប់ពីបានគុំគួន នឹងទង្វើក្បត់ចិត្ត របស់បុរសម្នាក់នេះ។
ខឹង​ប្រុស​ក្បត់ ដុត​លិង្គ​ឲ្យ​ឆ្អិន​នឹង​ដង្កៀប​អ៊ុត​សក់​ក្ដៅ!
តើគេបង្កើតដង្កៀបនេះ សម្រាប់អ៊ុតសក់ ឬសម្រាប់យកមកអ៊ុតលិង្គ? ពុទ្ធោ! (រូបភាពឯកសារ)

ស្ត្រីវ័យក្មេង ជាតិអូស្ត្រាលីមួយរូប ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ បន្ទាប់ពីតុលាការបានរកឃើញ ថា​នាង​បានដុតលិង្គសង្សារបស់នាង ជាមួយនឹងដែកដង្កៀបអ៊ុតសក់ ដ៏ក្ដៅហុយៗមួយ។ តើមកពីមូលហេតុអ្វី? មកពី​បុរសជាសង្សា បានចាកចេញពីនាង ទៅរកស្ត្រីម្នាក់ផ្សេងទៀត៖ បើអញ្ចឹងទេ ប្រុសក្បត់ចិត្តម្នាក់នេះ ត្រូវតែ​ទទួល​បាន នូវការសងសឹកដ៏ស័ក្ដិសមដូច្នេះ!

បុរសដែលបានត្រឡប់ មករួមភិសម័យមួយយប់ ជាមួយអតីតសង្សារបស់ខ្លួន គឺនាង «Bronwyn Parker» (ជនល្មើស) អាយុ២២ឆ្នាំ បានរងនូវហនិភ័យដ៏ធំ ឈានដល់ការ​«បិតប្រដាប់ភេទ» ប្រើការលែងកើត ដោយ​ដង្កៀប​ដែក​ក្ដៅ សម្រាប់អ៊ុតសក់ របស់ស្ត្រីគូស្នេហ៍។ នាង «Bronwyn Parker» បានគិតស្មានថា នៅពេល​ដោតភ្លើង ឲ្យ​ដង្កៀប​នោះតម្លើង​កម្ដៅ វាគ្រាន់តែមានកម្ដៅ ដូចជា«កម្ដៅព្រះអាទិត្យ»ប៉ុណ្ណោះ។ នេះបើតាម​សារព័ត៌មាន​អូស្ត្រាលី ដែលបាន​លើក​យក​សម្ដី របស់ស្ត្រីជាប់ចោទ មករាយការណ៍។

«វាដូចជាសាច់មួយដុំ ដែលត្រូវបានដុតឆ្អិន»

នាង «Bronwyn Parker» បានថ្លែងនៅក្នុងសវនាការថា៖ «ដំបូង អាសាច់មួយដុំណ្នឹង ឡើងពណ៌រាងត្នោត តែវា​មិនអាក្រក់មើល ពេកនោះទេ។ តែមើលទៅ វាដូចជាសាច់មួយដុំ ដែលត្រូវបានដុតឆ្អិន។» ប៉ុន្តែការ​ប្រៀប​ធៀប របស់ជនជាប់ចោទ មិនបានធ្វើឲ្យ ឧក្រិដ្ឋកម្ម«ខុសរឿង»មួយនេះ ក្លាយជារឿងកំប្លែង នៅចំពោះ​មុខ​ចៅក្រម​ឡើយ។ ព្រោះលិង្គរបស់បុរសជាសង្សា នឹងមានស្លាកស្នាមដិតដាម ជាប់អស់មួយជីវិត ហើយ​អាចនឹង​លែង​មាន​ដំណើរការ ដូចធម្មតាឡើងវិញ។ នៅក្រោយពេលកើតហេតុភ្លាមៗ បុរសរងគ្រោះ មិនបានទៅរក​ការជួយ​សង្គ្រោះ នៅមន្ទីរពេទ្យភ្លាមទេ ដោយសារភាព«ខ្មាសអៀន» និង​បានទុកចោល អស់មួយរយៈពេលក្រោយ ទើប​បុរសបានដឹង ពីហនិភ័យដ៏ធំ និងរត់ទៅរកគ្រូពេទ្យ។

នៅទីបំផុតទៅ តុលាការ បានរកឃើញ ថានាង «Bronwyn Parker» មានទោស ពីការបង្ករបួសស្នាម ដោយ​សារស្ត្រីជាប់ចោទ បានខឹងគុំគួន នឹងភាពផិតក្បត់ របស់បុរសអតីតគូរស្នេហ៍។ នាងត្រូវបានផ្ដន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ៩ខែ ដោយព្យួរទោស តែបានបង់សំណងជាប្រាក់ យ៉ាងច្រើន ទៅឲ្យបុរសរងគ្រោះ៕