អ្នកចម្រៀង​មាត់ដាច ម៉ៅ ស៊ី​ណាត មិន​ស្រណោះ​ប្តី តែ​អាល័យ​អនុស្សាវរីយ៍​

អ្នកចម្រៀង​មាត់ដាច ម៉ៅ ស៊ី​ណាត មិន​ស្រណោះ​ប្តី តែ​អាល័យ​អនុស្សាវរីយ៍​

​រាជធានី​ភ្នំពេញ : នៅលើ​លោក​នេះ​សេចក្តីស្នេហា​ណា​ក៏មាន​ការប្រែប្រួល​ដែរ លើកលែងតែ​សេចក្តីស្នេហា​របស់​ម្តាយ​ចំពោះ​កូន​យ៉ាងណាមិញ​ដូចជា​ក្តី​ស្នេហា​រវាង​ស្វាមី ភរិយា ម៉ៅ​ស៊ី​ណាត និង​លោក​មេធាវី កា​សាវុធ ដែល​បាន​រួមរស់​ជាមួយគ្នា​យ៉ាង​សុខសាន្ត​និង​សុភមង្គល​អស់​រយៈពេល​១៦​ឆ្នាំ ព្រមទាំង​ទទួលបាន​ចំណងដៃ​នៃ​អាពាហ៍ពិពាហ៍​កូន​មួយ​អាយុ​១៥​ឆ្នាំ ទៅហើយនោះ គេ​មិន​នឺ​ក​ស្មានថា ប្រែក្លាយជា​មានការ​ប្រេះឆា បែកបាក់​គ្នា​យ៉ាង​ងាយ​ទៅវិញ​។​

 

​បន្ទាប់ពី​តារាចម្រៀង​មាត់ដាច ម៉ៅ ស៊ី​ណាត បញ្ចប់​ស្នេហ៍​ជាមួយ​ស្វាមី​វ័យ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​មានការ​សោកស្តាយ គឺ​ដោយសារតែ​នៅ​សុខៗ បែរជា​លែងលះគ្នា​។ ហើយ​អ្វីដែល​គាំទ្រ គឺ​ការ​លែងលះ​រវាង​នាង  និង​ស្វាមី​គឺ​ដោយ​ស្រួលៗ​គ្មាន​ទំនាស់ និង​គ្មាន​គំនុំ​នឹង​គ្នា អ្វី​បន្តិច​សោះ​ដែល​នេះ​ជា​គំរូ​ល្អ​មួយ គេ​កម្រ​ឃើញ​នៅ​ស្រុក​ខ្មែរ​ណាស់​។ គេ​ចង់ដឹងថា ស្នេហា​របស់ ម៉ៅ ស៊ី​ណាត ពេល​លែងលះគ្នា​ស្រូល ចុះ​កាល​មាន​ស្នេហ៍​ដំបូង យ៉ាងណាដែរ​ទៅ ទាក់ទង​ចំនង​ស្នេហ៍​នេះ ម៉ៅ ស៊ី​ណាត រំលឹកថា រៀបការ​អោនក្បាល​ដល់​កន្ទេល​ត្រឹមត្រូវ កាលពី​ឆ្នាំ ២០០០។​

 

​ពេលនោះ​មាន​ចាស់ទុំ ភ្ញៀវ​ដែលជា​មិត្ត​រួម​អាជីព​សិល្បៈ​មក​ច្រើនណាស់​។ ស្នេហា​នេះ​គ្មាន​ការ​លួចលាក់​ទេ ហើយក៏​បណ្តើរគ្នា​បើកចំហ​ចូល​កម្មវិធី​ច្រើន​ដែរ ហើយក៏​អរគុណ​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​ស្នេហ៍​ខុស​វ័យ​ដូច​ពុក និង​កូន​រយៈពេល​១៦​ឆ្នាំ​បង្កើតបាន​កូនប្រុស​មួយ​គួរ​ឲ្យ​ស្រឡាញ់ និង​ឲ្យ​ខ្ញុំ​មានមុខមាត់​ខ្ពស់​។​

 

​រំលឹក​ដល់​ស្នេហា​គ្រា​ថ្នម​គ្នា​ដំបូង​អ្នកនាង ម៉ៅ ស៊ី​ណាត លើ​កថា​កាលណោះ​ខ្ញុំ​ជា​អ្នកចម្រៀង​ពេល​រាត្រី​នេ​ចរ​មកពី​ស្រុកកំណើត​ខេត្តតាកែវ​ច្រៀង​នៅ​ត្រើយម្ខាង​ព្រែក​លាភ ហើយ​គាត់​ជា​អ្នក​ចេញចូលៗ​កន្លែង​ខ្ញុំ​ច្រៀង​ក៏បាន​ស្ម័គ្រចិត្ត​រួម រស់​ជាមួយគ្នា​មានកូន​ហើយ​ទើបបាន​យើង​រៀបការ ឆ្នាំ​២០០០​។ ការពិត​ស្នេហា​នេះ​បានមក​ដល់ពេលនេះ គឺ​ដោយសារតែ​កូនប្រុស​របស់ខ្ញុំ​មក​ចាប់កំណើត គឺ​បើ​មិនមាន​កូន មេធាវី កា សាវុធ ក៏​មិន​នៅ​ជាមួយ​ខ្ញុំ​១៦​ឆ្នាំនេះ​ដែល​។ ពេល​ពរ​ពោះ​កួន​ប្រុស​នេះ​ដំបូង​គាត់​ក៏​មិនសូវ​ជា​គិត​ប៉ុន្មាន​ទេ​។ ឯខ្ញុំ​ស្តាយក្រោយ​ណាមួយ​ជីវភាព ខ្វះខាត​ជួល​ផ្ទះ​គេ​នៅ​ឪពុកម្តាយ​បងប្អូន​នៅ​ស្រុក​ក៏​មិនមាន​អ្វី​ជា​សំអាង​។ បើ​ទៅ​ស្រុក​វិញ​ខ្មាស់​គេ គឹ​លំបាក​ចិត្ត​ណាស់​។ ប៉ុន្តែ​ថ្ងៃមួយ​សំណាងល្អ​ណាស់ ប៉ា​គេ​ក៏​ខ​ល​មក​សួរ​ខ្ញុំ​នៅឯណា​? ខ្ញុំ​ថា​នៅ​ពេទ្យ​មក​យក​កូន​ចេញ​។​

 

​ពេលនោះ​គាត់​បាន​គម្រាម​តាម​ទូរស័ព្ទ​ថា បើ​ហ៊ាន​យក​កូន​អញ​ចេញ គ្មាន​អាណា​មួយ​រួចខ្លួន​ទេ សូម្បីតែ​ពេទ្យ​ក៏ដោយ​។ ពេលឮ​ដូច​ឆ្នេះ​ខ្ញុំ​សប្បាយចិត្ត ដ្បិត​គាត់​គិតដល់​កូន ហើយ​តាំងពី​ពេល​នោះមក​គាត់​ដូច​មាន​និស្ស័យ និង​កូនប្រុស​នេះ​ណាស់​។ គាត់​ក៏​គិតពី​ខ្ញុំ​រហូត​មាន​អ្វី​គ្រប់បែបយ៉ាង​។​

 

​ទោះបីជា​មានការ​បែកបាក់​គ្នា​មែន តែ​ត្រូវបាន​គេ​ដឹងថា​គឺជា ការស្រុះស្រួល​ព្រម​ចែកផ្លូវ​គ្នា​រៀងខ្លួន​ព្រោះតែ​អស់​និស្ស័យ​ដោយ​គ្មាន អ្នកណា​បន្ទោស​អ្នកណា​ឡើយ​ហើយក៏​មិនបាច់​ឡើងដល់​តុលាការ​ដែរ​ព្រោះតែ​មិនបាន ចុះ​អេ​តា​ស៊ីវិល​ទេ​ពីមុនមក​សំខាន់​ទាំងសងខាង​មិន​ទាមទារ​និង​យល់ព្រម​ទុក ផ្ទះ​តម្លៃ​២​លាន​ដុល្លារ​ឲ្យ​ទៅ​កូនប្រុស​ដែលមាន​អាយុ​១៦​ឆ្នាំ​កាន់កាប់។ ការបែកបាក់​របស់​គូ​ស្វាមីភរិយា​នេះ​ត្រូវបាន​ទម្លាយ​ចេញ​នៅ​ចំ​ថ្ងៃ​កូនប្រុស​ប្រឡង​ឌី​ប្លូ​ម​តែបើ​តាម ម៉ៅ ស៊ី​ណាត ថា​មិនមាន​ការប៉ះពាល់​ដល់​អារម្មណ៍ កូន​ទេ​ព្រោះ​កូន​ក៏​គេ​បានដឹង​ពី​រឿងនេះ​មុន រួចទៅហើយ​។​

 

​មានមតិ​ចំនួន​២​បានលើកឡើង​ជុំវិញ​ការបែកបាក់​ដោយ​ខ្លះ​ថា ៖ «​កែវ​ដែល​បែក​ហើយ​យក​វា​មក​ផ្គុំ វិញ​វា​មិន​ដូចដើម​ដែរ​ព្រោះ​វា​មាន​ស្នាម​»​។​តែ​មតិ​ខ្លះ​ទៀតថា​«​កែវ​ដែល​បែក​ហើយ​ទោះ​រើស​វា​មក​ផ្គុំ​វិញ​មិន​ដូចដើម​មែន​តែបើ​យើង​ចេះ​ថ្នម​និង ថែរក្សារ​កែវ​នោះ​ទាំងអស់គ្នា​ឲ្យ​បានល្អ​វា​មិនមាន​ថ្ងៃ​បែក​ទៀត​នោះទេ​»៕

អ្នកចម្រៀង​មាត់ដាច ម៉ៅ ស៊ី​ណាត មិន​ស្រណោះ​ប្តី តែ​អាល័យ​អនុស្សាវរីយ៍​

អ្នកចម្រៀង​មាត់ដាច ម៉ៅ ស៊ី​ណាត មិន​ស្រណោះ​ប្តី តែ​អាល័យ​អនុស្សាវរីយ៍​