ប្រកាសពីការប្រកួតបាល់បោះពានរង្វាន់អាកាសចរណ៍បាយ័ន

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡាបាលបោះ​ពានរង្វាន់​អាកាសចរណ៍​បាយ័ន​ដែល​គេ​ ប្រសិទ្ធិ​នាម​ថា​”​បាល់បោះ​ពាណិជ្ជ​ករ​ចិន​ពានរង្វាន​អាកាសចរណ៍​បាយ័ន ២” នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២២​វិច្ឆិកា ២០១៥ ដល់​ថ្ងៃទី​២២​ឧសភា​២០១៦។​

​     ​ក្នុង​ស​ន្និសិទ​កាសែត​នា​ថ្ងៃទី​៩​តុលា​លោក​កៅ កាន់​ណា​លី​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​បាន​ឲ្យ​ដឹង​ថាស​ ន្និសិទ​កាសែត​នេះ​គឺជា​ការប្រកាស​ឲ្យ​ក្រុម​នានា​ដែល​ចង់​ចូលរួម​ប្រកួត​ នោះ​សូម​មក​ដាល់​ពាក្យ​ឲ្យ​បាន​លឿន ។​

​    ​នេះ​ជាការ​ប្រកួត​បើកទូលាយ​ដោយ​មិន​គិតថា​ក្រុម​ណា​មាន​កីឡាករ​ជម្រើសជាតិ ឬ គ្មាន​នោះទេ ។​ការប្រកួត​ចែកចេញជា ២ ប្រភេទ​គឺ​ប្រភេទ​ក្រុម​ពាណិជ្ជករ​ចិន​ដែល​ពេលនេះ​មាន​ក្រុម​ចូលរួម​ចំនួន ១៦ ហើយ និង មួយ​ប្រភេទ​ទៀត​គឺ​ក្រុម​ខ្មែរ និង បរទេស ។​

​    ​ប្រភេទ​នីមួយៗ​ត្រូវ​ប្រកួត​វិលជុំ​មួយ​ជុំ​ដើម្បី​ជម្រុះ​ទុក​តែ ៤ ក្រុម​ប៉ុណ្ណោះ  ។​ដូច្នេះ​ទាំង ២ ប្រភេទ​បញ្ចូល​គ្នា​នឹង​បាន ៨ ក្រុម​ដែល​៨​ក្រុម​នេះ​ត្រូវ​ប្រកួត​វិលជុំ​ដើម្បី​ជម្រុះ​៤​ក្រុមចោ​លហើយ​ ទុក​តែ ៤​ក្រុម​ប៉ុណ្ណោះ​ដើម្បី​ឡើងទៅ​ប្រកួត​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​    ​ក្នុងអម្លុងពេល​ប្រកួត​វិលជុំ​គឺ​ក្រុម​ពាណិជ្ជករ​ចិន​ប្រកួត​ថ្ងៃអាទិត្យ និង ក្រុម​ខ្មែរ​-​បរទេស ប្រកួត​ថ្ងៃ​សៅរ៍ ។​ការប្រកួត​នេះ​ក្រុម​ដែល​បាន​ចំណាត់ថ្នាក់​លេខ ១ មាន​រង្វាន់​២.០០០​ដុល្លារ ក្រុម​លេខ ២ បាន​១.០០០​ដុល្លារ ក្រុម​លេខ​ ៣ បាន​៥០០​ដុល្លារ និង ក្រុម​លេខ ៤ បាន​២០០​ដុល្លារ ។​