ក្រសួងសុខាភិបាល WHO និង​UNICEF ប្រកាស​ពី​ជំងឺ​ក​ញ្ជ្រិ​ល​ផ្ទុះ​ឡើងវិញ នៅ​កម្ពុជា

ភ្នំពេញ: ក្រសួងសុខាភិបាល​កម្ពុ​ជា អង្គការ​សុខភាព​ពិភពលោក WHO ព្រមទាំង​អង្គការ​មូលនិធិ​កុមារ​សហប្រជាជាតិ យូ​នី​សេ​ហ្វ UNICEF បានប្រកាស​រួមគ្នា​ថា ជំងឺ​ក​ញ្ជ្រិ​ល​បាន​ផ្ទុះ​ឡើងវិញ​ហើយ នៅ​ប្រទេស​កម្ពុជា​។ កម្ពុជា ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក ទទួលស្គាល់ថា បាន​លុបបំបាត់​ទាំងស្រុង​នូវ​ជំងឺ​ក​ញ្ជ្រិ​ល ចាប់តាំងពី​ឆ្នាំ​២០១១​។​

​សេចក្តីប្រកាស​រួម បានបង្ហាញ​នូវ​ករណី​ជំងឺ​ក​ញ្ជ្រិ​ល ត្រូវបាន​គេ​រកឃើញ នៅ​ខេត្តក្រចេះ ហើយ​មាន​មួយ​ករណី​ទៀត គេ​សង្ស័យ នៅ​ខេត្តកំពង់ធំ​។​

​ក្រសួងសុខាភិបាល នឹងធ្វើ​យុទ្ធនា​ការផ្តល់​ថ្នាំ​បង្ការ​បន្ទាន់​នៅក្នុង​តំបន់ ដែល​ប៉ះពាល់ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៥ តទៅ​៕​