យុវជន​ម្នាក់​ត្រូវ​យុវជន​១​ក្រុម ចាក់​ស្លាប់​ក្នុង​វត្ត​សំរោង​

ពោធិ៍សាត់:  យុវជន​ម្នាក់​ត្រូវ បាន​យុវជន​១​ក្រុម ធ្វើ​សកម្មភាព ចាក់​បណ្តាល​ឲ្យ​ស្លាប់ ខ​ណះ​រូបគេរួមជាមួយ​ក្រុមគ្រួសារ និង​អ្នកភូមិ​បាននាំគ្នា​ទៅធ្វើ​បុណ្យ​កាន់​វេន​ក្នុង​នៅក្នុង​វត្តសំរោង ដែលមាន​ការចាក់​ធុងបាស​រាំរែក​នោះ​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​៨ ខែតុលា នៅ​ចំណុចក្នុង​វត្ត​សំរោង  ភូមិ​សំរោង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​ខេត្ត ពោធិ៍សាត់​។​

​យុវជន​រងគ្រោះ​មានឈ្មោះ​យ៉ែម រស្មី អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​អូរឫស្សី ឃុំ​បាក់​ចិញ្ចៀនស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ ក្រុមគ្រួសារ និង​អ្នកភូមិ​បាននាំគ្នា​ទៅធ្វើ​បុណ្យ​កាន់វេន​ក្នុង​នៅក្នុង​វត្ត​សំរោង ដែលមាន​ការចាក់​ធុងបាស​រាំរែក​នោះ​ក្រោយ​​មក​ត្រូវបាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាក់​ស្លាប់ នៅក្នុង​វត្ត​សំរោង ខណៈ​រូបគេ​ជាមួយក្រុមគ្រួសារ និង​បងប្អូន​អ្នកភូមិ​បាន​ទៅធ្វើ​បុណ្យ​កាន់​វេន​ក្នុង​វត្ត​សំរោង​​នោះ​។ ការចាក់សម្លាប់​នេះ​កើតឡើង​នៅពេល ដែល​នៅក្នុង​វត្ត​នោះ​មានការ​ចាក់ធុងបាសហើយ​ជនរងគ្រោះ​មានការ​ប៉ះទង្គិច​ពាក្យសម្ដី​គ្នា ក៏ត្រូវ​ក្រុមយុវជន​នៅ​ឃុំសំរោង​ចាក់​ស្លាប់​តែម្ដង ហើយ​បាននាំគ្នា​គេចខ្លួន​បាត់អស់​។

​នៅពេលនេះ​សមត្ថកិច្ច បាន​កំពុងតែ​តាម​ប្រ​ម៉ាញ់ ក្រុម​ជនដៃដល់​ទាំងនោះ ដើម្បី​ចាប់យកមក​ធ្វើការ​ផ្តន្ទាទោស តាមច្បាប់​ឲ្យ​ខាន​តែ​បាន ដើម្បី​រក​យុត្តិធម៌​​ជូន​ជនរងគ្រោះ​៕R

យុវជន​ម្នាក់​ត្រូវ​យុវជន​១​ក្រុម ចាក់​ស្លាប់​ក្នុង​វត្ត​សំរោង​