ប្រទេសចំនួន ៦ ចូលរួមប្រកួតតេក្វាន់ដូនៅស្រុកខ្មែរថ្ងៃនេះ

ភ្នំពេញ:     ​ភ្នំពេញ​:​ថ្ងៃទី ៩ តុលា​នេះ​នៅ​អាគារ​តេ​ក្វាន់​ដូ Booyong ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​កម្ពុជា​សហការ​ជាមួយ​សហព័ន្ធ​តេ​ក្វាន់​ដូ ​កូ​រេ និង អន្តរជាតិ​បានរៀបចំ​ការប្រកួត​មួយ​ដែល​គេ​ប្រសិទ្ធិ​នាម​ថា​’2015 CambodiaOpen Glory International Taekwondo Competitions” ។​

​    ​ប្រទេស​ដែល​ចូលរួម​ប្រកួត​មាន​ចំនួន ៦ គឺ​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​បានដាក់​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​ ២៣៦​នាក់​ដែល​ក្នុងនោះ​មាន​កីឡាការិនី​៧៨​នាក់​មកពី​ក្លឹប​ចំនួន​៣០​ ទូទាំងប្រទេស ។ អូស្ត្រាលី​ចូលរួម ៣ នាក់ ថៃ​ចូលរួម​ចំនួន​១៨​នាក់ ហ្វីលីពីន​ចំនួន​១៣​នាក់ សាធារនរដ្ឋ​កូ​រេ​ចំនួន​១៦​នាក់ និង វៀតណាម​ចំនួន​១០​នាក់ ។​

​    ​អាចនិយាយបាន​ថា​នេះ​ជា​លើកដំបូង​ហើយ​ដែល​កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍​ ប្រកួត​ដ៏​ធំ​បែបនេះ ។ លោក​ជាតិ ខេមរា​ដែលជា​សមាជិក​ប្រតិបត្តិ​មួយរូប​របស់​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ នោះបាន​ឲ្យ​ដឹងថា​នេះ​ជាការ​ប្រកួត​តេ​ក្វាន់​ដូ​ស្ទីល W.T.F (World Taekwondo Federation)​របស់​សាធារណរដ្ឋ​កូ​រេ ។ ការប្រកួត​មាន ២ វិញ្ញាសា​គឺ​វិញ្ញាសា​សំ​ដេ​ង​មេគុន​(Poomsae) និង វិញ្ញាសា​ប្រយុទ្ធ (Sparing) ។​

​    ​លោក​Choi Yong Sok ជា​គ្រូបង្វឹក​ជម្រើសជាតិ​រប​ស់​កម្ពុជា និង ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​នេះ​បាន​ឲ្យ​ដឹងថា ​ការប្រកួត​នេះ​យើង​មិនមែន​ប្រើតែ​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្ពុជា​នោះទេ​ គឺមាន​ចៅ​ក្រុម​មកពី​ក្រៅប្រទេស​ជាច្រើនរូប​ពិសេស​ចៅក្រម​មកពី​កូ​រេ និង ចៅក្រម​អន្តរជាតិ​របស់​កម្ពុជា​ទៀតផង ។​

​    ​លោក CHOI បន្តទៀតថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​បើកទូលាយ​ដែរ​ទេ ហើយ​ការប្រកួត​គឺមាន​គ្រប់​ប្រ​ភេទ​ទម្ងន់​តែ​អាយុ​គឺ​ចាប់ពី​ក្រោម​១២​ ឆ្នាំ​ដល់​លើ​១៨​ឆ្នាំ ។​