​​បញ្ជូន​​ខ្លួន​ជន​សង្ស័យ​២នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ ​​ទៅ​​សាលាដំបូង​ខេត្ត​​

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​​២​នាក់ ជាប់​ពាក់​ព័​ន្ឋ​បទល្មើស​រក្សា​ទុក និង​ចែកចាយ​​ថ្នាំ​​ញៀន ត្រូវ​បាន​​កងរាជអាវុធហត្ថ​ខេត្ត​​ បញ្ជូន​ខ្លួន​ទៅ​​សាលាដំបូង​ខេត្ត​​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​ តុលា​ នេះ ​​បន្ទាប់​ពី​​​សាកសួរ​រយៈពេល​២៤​ម៉ោង​រួច​មក ​។

លោក​ឧត្តមសេនីយ៍ ហេង ប៊ុ​នទី មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​​ស៊ើបអង្កេត និង​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​មក ​កម្លាំង​កង​​រាជ​អាវុធ​ហត្ថ​ បាន​ធ្វើការ​បង្ក្រាប​​បទល្មើស​ចំនួន​២​ករណី​ផ្សេង​គ្នាជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​៨​ តុលា​​ ២០១៥​ ​នៅ​ភូមិ​១ ​សង្កាត់​​១ ​ក្រុងព្រះសីហនុ​ ​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​​សាលា​ដំបូង​​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ​។

​លោក​ ហេង ប៊ុ​នទី​ បាន​បន្ត​ថា ជនសង្ស័យ​ទាំង២​នាក់​​​នេះ ម្នាក់ ឈ្មោះ សុខ ខា ហៅ ខ្លា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ និង​​ម្នាក់​ទៀត​ឈ្មោះ សម សា​រ៉ា ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​​ជា​កម្មការិនី​រោងចក្រ​ ។ ​ចំណែក​វត្ថុតាង​ដែល​ដក​ហូត​​បាន រួម​មាន ​ថ្នាំ​ញៀន​១២​កញ្ចប់​ ទូរស័ព្ទ​ដៃ​៣​គ្រឿង​ និង​ប្រាក់​ខ្មែរ​៣២.៥០០​រៀល​ ៕