លោក Chia Thye Poh អ្នក​ទោស​នយោបាយ​សិង្ហបុរី​បាន​ការ​តែង​តាំង​សម្រាប់​រង្វាន់​ណូបែល​សន្ដិភាព

បណ្ដា​អ្នក​ជំទាស់​ប្រឆាំង​នឹង​រដ្ឋាភិបាល​សិង្ហបុរី​និយាយ​ថា ពួក​គេ​បាន​ដាក់​ឈ្មោះ​តែង​តាំង​លោក​ Chia Thye Poh ដែល​ជា​អ្នក​ទោស​នយោបាយ​យូរ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​នេះ​សម្រាប់​រង្វាន់​ណូបែល​សន្ដិភាព​ ដើម្បី​គូស​បញ្ជាក់​ឲ្យ​បណ្ដា​ជន​បាន​ដឹង​អំពី​តួនាទី​របស់​លោក​នៅ​ក្នុង​​ការ​ទាម​ទារ​សិទ្ធិ​សេរីភាព​នយោបាយ​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន។