កិច្ចប្រជុំផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុទ្ធថ្មីៗ ស្តីពីការគ្រប់គ្រង មន្រ្តីរាជការស៊ិវិល ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការស៊ិវិល

 កោះកុង : នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ មន្ទីរមុខងារសាធារណៈ ខេត្តកោះកុង បានរៀបចំកិច្ច ប្រជុំផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុទ្ធថ្មីៗ ស្តីពីការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ជូនថ្នាក់ដឹកនំា និង មន្រ្តីរាជការ ស៊ីវិលខេត្តកោះកុង។

នៅក្នុងពិធីកិច្ចប្រជុំផ្សព្វផ្សាយបទដ្ឋានយុទ្ធថ្មីៗនេះ ដោយមានការចូលរួមជាគណៈអធិបតីភាព លោក ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួង មុខងារសាធារណៈ ជាតំណាងឲ្យ លោកពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីមុខងារ សាធារណៈ និងមាការរួមដំណើរសមាជិកសមាជិការមួយចំនួន ។

លោកផៃធូនផ្លាម កេសន អភិបាលររងខេត្ត រួមទាំងសមាជិកសមាជិការ គ្រប់ស្ថាប័ណ្ណ ស៊វិលទាំងអស់ ដែលមាន វត្តមានក្នុងខេត្តកោះកុង ។ នៅកិច្ចប្រជុំផ្សព្វផ្សាយនេះ លោក ជុក មុន្នី អនុរដ្ឋលេខាធិការ ក្រសួងមុខងារ សាធារណៈ បានប្រសាន៏ ក្រសួងមុខងារសាធារណៈត្រៀមរៀបចំសំណើ ដាក់ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចការដាក់មន្រ្តីរាជការស៊ីវិល របស់ក្រសួងស្ថាប័ណ្ណថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យចូល និវត្តន៏តាម រយៈអនុក្រិត្យឬព្រះរាជក្រិត្យ ផ្អែកតាមករណីនិមួយៗយ៉ាងយូរ២ខែ មុនការបរិច្ឆេទកំណត់ការចូល និវត្តន៏របស់ មន្រ្តីរាជការស៊ីវិលម្នាក់ៗ ហើយក្រសួងស្ថាប័ណ្ណ ត្រូវសម្រេចដាក់មន្រ្តី រាជការស៊ីវិលឲ្យចូលនិវត្តន៏ ប្រកាស សម្រាប់មន្រ្តីរាជការស៊ីវិលស្ថិតក្នុងឋានន្តរស័កិ្ត និងប្រភេទក្របខណ្ឌដែលមានកំណត់ក្នុង លក្ខន្តិកៈយ៉ាងយូរ រយៈពេល២ខែ មុនការបរិច្ឆេទកំណត់ការចូលនិវត្តន៏ របស់មន្រ្តីរាជការស៊ីវិលម្នាក់ៗ ។

លោកបានមាន ប្រសាសន៏បន្តថា ក្រសួងស្ថាប័ណ្ណថ្នាកជាតិ និង ថ្នាក់ក្រោមជាតិ មិនអាចបន្តប្រើប្រាស់ មន្រ្តីរាជការស៊ីវិល ដែលដល់អាយុចូលនិវត្តន៏ឲ្យបំពេញកិច្ចការជាផ្លូវការក្នុងមុខងារសាធារណៈបានឡើយ ព្រមទាំងចាត់ ចែងដើម្បីធានាឲ្យបាននូវនិរន្តរភាព។ ហើយចំពោះបេឡាជាតិសន្តិសុខ សង្គមសម្រាប់មន្រ្តីរាជការ ស៊ីវិលនៃក្រសួងសង្គមកិច្ច អតីតយុវជននិងយុវនីតិសម្បទា ត្រូវប្រើប្រាស់សលក្ខបត្រ័ព័ត៌មាន មន្រ្តីរាជការស៊ីវិល ចូលនិវត្តន៏ដែលបោះពុម្ពដោយក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាពនិវត្តន៏ ជនតាមប្រព័ន្ធ ព័ត៌មានវិទ្យា ហើយផ្តល់សៀវភៅគណនេយ្យធនាគារ និងផ្តល់លិខិតទទួលស្គាល់និវត្តន៏ជនម្នាក់ៗ យ៉ាងយូរឲ្យ បាន១ខែមុខការបរិច្ឆេទកំណត់ឲ្យចូលនិវត្តន៏។ ហើយចំពោះនិវត្តន៏ជនដែលមិនទាន់ទទួល បានប្រាក់ សោធនិវត្តន៏ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល ត្រូវជូនដំណឹងដល់និវត្តន៏ជនទាំងអស់ ដើម្បីធ្វើបច្ចុប្បន្នភាពដោយការថតរូប និងយកស្នាមមេដៃរបស់សាមីជននៅបេឡាជាតិ សន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ឬការិយាល័យបេឡាជាតិសន្តិសុខ សង្គមសម្រាប់មន្រ្តីរាជការ ស៊ីវិលរាជធានី ខេត្ត ក្នុងរយៈពេលយ៉ាងយូរ២សប្តាហ៏បន្ទាបពីចរាចនេះ ត្រូវបានដាក់ឲ្យអនុវត្តន៏  ហើយត្រូវពន្លឿតឲ្យបានលឿនដើម្បីជូនគាត់ ៕