លោកអភិបាល ខណ្ឌដង្កោ និងគ្រួសារ កាន់បិណ្ឌវេនទី១២ នៅវត្តសំបួរមាស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃសុក្រ ទី១២ រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងភរិយា រួមជាមួយសមាជិកសមាជិកា ក្រុមប្រឹក្សាគណៈអភិបាល មន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ បានចូលរួមកាន់បិណ្ឌវេណទី១២ នៅវត្តសំបួរមាស ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានថ្លែងអំពីប្រពៃណីរបស់ខ្មែរយើង ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពី បុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារពឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ ប្រកបរបរទទួល ទានផ្ទាល់ខ្លួនផងដែរ ។ ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើនរបស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ និងគ្រួសារ បាននាំយកនូវថវិកា និងសម្ភារៈ ដើម្បីចូលរួមកាន់បិណ្ឌវេនទី១២ រួមមាន៖ អង្ករ ០៤បាវ មី ០៦កេស ទឹកក្រូច ០៨កេស ទឹកសុទ្ធ ០៨កេស ផ្លែឈើ ០៤កន្ត្រក និងបច្ច័យសរុបចំនួន ២.៥០០.០០០រៀល ៕

លោកអភិបាល ខណ្ឌដង្កោ និងគ្រួសារ កាន់បិណ្ឌវេនទី១២ នៅវត្តសំបួរមាស

លោកអភិបាល ខណ្ឌដង្កោ និងគ្រួសារ កាន់បិណ្ឌវេនទី១២ នៅវត្តសំបួរមាស

លោកអភិបាល ខណ្ឌដង្កោ និងគ្រួសារ កាន់បិណ្ឌវេនទី១២ នៅវត្តសំបួរមាស