ការសិក្សាថ្មីបង្ហាញថា ការពាក់អាវទ្រនាប់ ធ្វើឲ្យសុដន់យារធ្លាក់ខ្លាំង

សុខភាព៖ ស្ត្រីជាច្រើនបានយល់ថា ការពាក់អាវទ្រនាប់ មិនត្រឹមតែបិទបាំង ផ្នែកខ្មាស់អៀននៃរាង្គកាយទេ ប៉ុន្តែវាបាន ជួយកាត់បន្ថយ ការយារធ្លាក់នៃសុដន់ ។ ស្ត្រីខ្លះសុខចិត្តចំណាយ ប្រាក់ជាច្រើន ដើម្បីទិញអាវទ្រនាប់ល្អៗ តំលៃរាប់ រយដុល្លារ ដើម្បីសុដន់ទាំងគូរបស់ខ្លួន មានសភាពល្អ ស្អាត និងជាទីទាក់ទាញ ព្រោះគេមានជំនឿចិត្តថា អាវទ្រនាប់ ល្អៗ មានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការថែរក្សារទំរង់នៃសុដន់ មិនឲ្យយារធ្លាក់ក្នុងរយៈពេលយូរអង្វែរទៅខាងមុខ។

ផ្ទុយស្រឡះពីការគិត របស់ស្ត្រីទាំងឡាយ ក្រុមអ្នកសិក្សាស្រាវជ្រាវ ជនជាតិបារាំង University Of besacon centre បានចំណាយពេលអស់១៥ឆ្នាំ ដើម្បីសិក្សាពីអាវទ្រនាប់នេះ តែលទ្ធផលដែលទទួលបាន វាស្ទើរតែមិនគួរ ឲ្យជឿ ព្រោះអាវទ្រនាប់បានផ្ដល់ ផលអាក្រក់ច្រើនជាងផលល្អ ។ ស្របទៅនឹងការសិក្សាស្រាវជ្រាវ អស់រយៈពេល ១៥ឆ្នាំ ទៅលើស្ត្រីស័្មគ្រចិត្តជាង ៣៣០នាក់ ដែលបានចូលរួមក្នុងការពិសោធន៍ មានអាយុចន្លោះពី១៨ទៅ៣៥ឆ្នាំ ។

លទ្ធផលបានបង្ហាញថា ស្ត្រីដែលបានពាក់អាវទ្រនាប់ មានសុដន់យារធ្លាក់ ជាងស្ត្រីដែលមិនពាក់អាវទ្រនាប់ ដល់ទៅ ពីរដង ខណៈដែលស្ត្រីមិនពាក់អាវទ្រនាប់ មានការយារធ្លាក់តិចតួចបំផុត ។ តែលទ្ធផលបានបង្ហាញ ចំពោះស្ត្រីដែល មានអាយុក្រោម៤៥ឆ្នាំប៉ុណ្ណោះ។ ចំណែកឯស្ត្រីដែលមានអាយុលើសពីនេះ ហាក់មិនបានបង្ហាញថា មានលទ្ធផល ជោគជ័យឡើយ ព្រោះទោះពាក់ ឬមិនពាក់ ក៏មិនមានផលប៉ះពាល់អ្វីឡើយ ។

តែការបង្ហាញសុដន់យារធ្លាក់នេះ ក៏បានក្លាយជារឿងគួរឲ្យបារម្ភ សម្រាប់ស្ត្រីដែលស្រឡាញ់សោភ័ណ្ឌភាព ដើមទ្រូង ព្រោះមនុស្សស្រីទូទៅ ដើមទ្រូងក៏ជាចំណុចមួយទាក់ទាញផងដែរ រហូតស្ត្រីខ្លះសម្រេចចិត្តវះកាត់ដើម្បីបានទ្រូងធំ ។ ស្ត្រីដែលមានសុដន់យារខ្លាំង ក៏អាចពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទាញវាឲ្យត្រឡប់មករកភាពមូល ក្បំវិញ បានដែរ ៕

ការសិក្សាថ្មីបង្ហាញថា ការពាក់អាវទ្រនាប់ ធ្វើឲ្យសុដន់យារធ្លាក់ខ្លាំង