​ទារក​ទើបនឹង​កើត ហាម​ឲ្យគេ​ថើប​ផ្តេសផ្តាស ប្រយ័ត្ន​ស្តាយក្រោយ ៖ ម្តាយ​ម្នាក់ បង្ហោះ​រូប​កូន គ៏​ឲ្យ​រន្ធត់​

​ទារក​ទើបនឹង​កើត ហាម​ឲ្យគេ​ថើប​ផ្តេសផ្តាស ប្រយ័ត្ន​ស្តាយក្រោយ ៖ ម្តាយ​ម្នាក់ បង្ហោះ​រូប​កូន គ៏​ឲ្យ​រន្ធត់​

​ម្តាយ​ម្នាក់​នៅ​ទីក្រុង Yorkshire បាន​រ៉ាយរ៉ាប់​ប្រាប់ថា កូន​របស់​គាត់​ស្ទើរតែ​ស្លាប់ ក្រោយ​ពី​ឆ្លង​ជំងឺរើម​មាត់ ក្រោយពេល​មាន​អ្នក​សួរ​សុខទុក្ខ ថើប​កូន​របស់​គាត់​។

​លោកស្រី Clare Henderson បាន​ចែករំលែក​រូបថត​កូន​របស់​ខ្លួន ដែល​បាន​ឆ្លង​ជំងឺ​នេះ ដោយសារ​ការ​ថើប របស់​អ្នក​មក​សួរសុខទុក្ខ​។
​លោកស្រី​បាន​បញ្ជាក់ថា “​កូន​គាត់​លំបាក​វេទនាណាស់ ក្រោយ​ពី​ឆ្លង​ជំងឺ​តាម​មាត់​នេះ​”​។

“​មាន​សាច់ញាតិ​បងប្អូន និង​មិត្តភក្តិ​ច្រើនណាស់ ដែល​បាន​មកលេង​ពួកយើង ហើយ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ទាំងនោះ ពិតជា​មាន​ជំងឺ​នេះហើយ ទើប​វា​អាច​ចម្លង មកកាន់​កូន​របស់​ខ្ញុំ​យ៉ាងនេះ​”​។​ ​វា​អាច​ជា​រឿង​មិនល្អ​ទេ ដែល​អ្នក​ហាម​មិន​ឲ្យ​អ្នកដ៏ទៃ ថើប​កូន​របស់​អ្នក ប៉ុន្តែ អ្នក​គួរតែ​ហាម ដើម្បី​សុខភាព​របស់​កូន ព្រោះ​អ្នក​មិន​អាច​ដឹង​ថា នរណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​អ្វី​ឡើយ ជាពិសេស ជំងឺ​ដែល​ងាយ​នឹង​ឆ្លង ដូចជា ជំងឺ​ឆ្លង​តាម​មាត់ ជំងឺរបេង ឬ​គ្រុនផ្តាសាយ​ជាដើម​។​
​ទោះបីជា​យ៉ាង ជំងឺរើម​នេះ (HSV-1) អាច​ឆ្លង​តាមរយៈ​ទឹក​មាត់ និង​មាត់ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​។​

​យ៉ាងណាមិញ ទារក​នោះ ត្រូវបាន​គេ​ផ្តល់​ថ្នាំ​សម្លាប់​វីរុស​តាម​មាត់ ចំនួន​ប្រាំ​ថ្ងៃ ហើយ​ឥឡូវនេះ គេ​បាន​ប្រសើរ​ជាង​មុន​ហើយ​។​

​ម្តាយ​របស់​គេ បាន​បង្ហោះ​រូបនេះ នៅលើ​បណ្តាញ​សង្គម Facebook ដើម្បី​ដាស់តឿន​ម្តាយ​គ្រប់រូប ឲ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​អ្នក​ដែល​មក​សួរសុខទុក្ខ ពិសេស ពេល​គេ​ថើប​កូន​របស់​ខ្លួន​។ ​លោកស្រី​បាន​សរសេរថា ៖ "​សូម​ចែករំលែក​ព័ត៌មាន​នេះ ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​ម្តាយ និង​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​បាន​ដឹង​ផង​។ ពិតណាស់ គ្រាន់តែ​ការឈឺ​ក ពេល​ផ្តាសាយ អាច​សម្លាប់​កូន​របស់​អ្នក​បាន​។​

​រូបភាព​នេះ ត្រូវបាន​គេ​ចែករំលែក​បន្ត ចំនួន ៣៥.០០០ ដង​។ ចុះ​ចំណែក​អ្នក​វិញ យើងខ្ញុំ​សង្អឹមថា អ្នកនឹង​ចែករំលែក​វា​បន្ត យកបុណ្យ​ទៅ​ចុះ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។