“​ផ្ទះ​” មិនមែន​ជា​កន្លែង​ល្អ​បំផុត សម្រាប់​ស្លាប់​នោះទេ​

“​ផ្ទះ​” មិនមែន​ជា​កន្លែង​ល្អ​បំផុត សម្រាប់​ស្លាប់​នោះទេ​

​មនុស្ស​ភាគច្រើន ចង់​ត្រលប់មក​ស្លាប់​នៅ​ផ្ទះ​វិញ ប្រសើរ​ជាង​ការស្លាប់ នៅ​កន្លែង​ផ្សេង ដូចជា មន្ទីរពេទ្យ​ជា​ដើម ប៉ុន្តែ អ្នកជំនាញ​បាន​ណែនាំ​ថា ផ្ទះ មិនមែន​ជា​កន្លែង​ល្អ​បំផុត ដើម្បី​ស្លាប់​នោះទេ​។

​វេជ្ជបណ្ឌិត Kristian Pollock មកពី​សាកលវិទ្យាល័យ Nottingham បាន​និយា​ថា មនុស្ស​ឥឡូវ លែង​សូវ​ចង់​ស្លាប់ នៅ​ផ្ទះ​ទៀត​ហើយ​។

​ក្នុង​អត្ថបទ​ដែល​បាន​សរសេរ នៅ​ក្នុង​ព្រឹត្តប័ត្រ​វេជ្ជសាស្ត្រ​អង់គ្លេស BMJ លោកស្រី​បាន​និយាយថា ៖ "​ការផ្តោត​អារម្មណ៍​ទៅលើ កន្លែង​ដែល​អ្នក​ចង់​ស្លាប់ អាច​កាត់បន្ថយ​គុណភាព​នៃ​ជីវិត និង​ការទទួលបាន​ការថែទាំ​ផ្សេងៗ ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក ឆាប់​ស្លាប់​ជាង​ធម្មតា​"​។

​គាត់​បាន​បន្ថែមថា អ្នក​គួរតែ​យកចិត្តទុកដាក់ និង​ចំណាយពេល​នៅក្នុង​មន្ទីរពេទ្យ ដើម្បី​ទទួលបាន​ការថែទាំ​សុខភាព​វិញ ទើប​ជា​ជម្រើស​ដ៏​ល្អ​។ ផ្ទះ មិនមែន​ជា​កន្លែង ដែល​ល្អ​បំផុត នៅ​ពេល​ស្លាប់​នោះ​ទេ​។​ ​វេជ្ជបណ្ឌិត Pollock បន្ថែមថា មនុស្ស​ភាគច្រើន ភ័យ​ខ្លាច​នឹង​ការឈឺចាប់ មុនពេល​ស្លាប់ ប៉ុន្តែ ការ​ស្នាក់​នៅផ្ទះ មិន​អាច​គ្រប់គ្រង​ការឈឺចាប់​នេះ បាន​ល្អ​ដូច​នៅ​មន្ទីរពេទ្យ​ឡើយ​។

​ការ​ស្នាក់​នៅ​មន្ទីរពេទ្យ អាច​ជា​ជ្រើស​ដ៏​ល្អ និង​មាន​សុវត្ថិភាព​បំផុត ពេល​អ្នក​មាន​ជំងឺ​។​ ​អ្នកជំងឺ​ចាស់ៗ​ភាគច្រើន ចង់​គ្រប់គ្រង​ការឈឺចាប់ និង​រោគសញ្ញា​នានា ឲ្យមាន​ប្រសិទ្ធភាព​បំផុត ហើយ​ចង់​ចំណាយ​ពេល​ចុង​ក្រោយ នៅក្បែរ​សាច់ញាតិ​របស់​ខ្លួន​នៅផ្ទះ ប៉ុន្តែ ពេលខ្លះ វា​មិន​អាច​ទៅរួច​ទេ​។

​អ្នក​គួរ​ដឹងថា នៅផ្ទះ​របស់​អ្នក មិន​មាន​ឧបករណ៍ ឬ​សេវាកម្ម​នានា ដែល​អាច​បម្រើ​តាម សេចក្តី​ចង់​បានរ​បស់​អ្នក​ឡើយ​។ ​ពិតណាស់ អ្នក​គួរតែ​ផ្តោតអារម្មណ៍​ទៅលើ ការថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ ប្រសើរ​ជាង​ការគិត​ចង់​ស្លាប់​នៅ​ផ្ទះ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។