វិធី​ធ្វើ​ភ្លា​បង្គា​ជាមួយ​ម្រះ​ខ្ចីឱ្យ​ឆ្ញាញ់​ពិសា​

យើងបាន​​ដឹង​​ហើយ​ផ្លែ​​​ម្រះ​គឺ​ជារុក្ខជាតិ​មួយ​ប្រភេទ​ដែល​គេភាគច្រើន​យកឆា​ ​ឬ​​​ស្ងោរ​ ​ឬអាចធ្វើ​អ្វីផ្សេង​ជា​ច្រើន​ទៀតហើយថ្ងៃនេះផងដែរ​Cool News ​សូមណែនាំ​នូវវិធីធ្វើ​ភ្លា​ម្រះ​ជាមួយ​នឹងបង្គា​វិញម្តង។ ​ចង់ដឹងថារសជាតិឆ្ងាញ់​ ឬ​យ៉ាងណានោះ ​សូមតាមដាន​ទាំងអស់គ្នា :​
វិធី​ធ្វើ​ភ្លា​បង្គា​ជាមួយ​ម្រះ​ខ្ចីឱ្យ​ឆ្ញាញ់​ពិសា​

ភ្លាបង្គាជាមួយម្រះ គ្រឿងផ្សំបង្គា
ម្រះពុះជាពីរ ( ហាន់ស្ដើងៗ )
ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ( បុកឲរៀងម៉ត់បន្តិច )
ទឹកត្រី ស្ករស ម្សៅស៊ុប
ទឹកក្រូចឆ្មា
ជីអង្កាម
វិធីធ្វើយកបង្គា​មកបក​សម្បក​ឱ្យស្អាត​ ហើយកាត់​តាមបណ្ដោយ​ខ្លួនជាពីរ​( កុំឱ្យដាច់ពីគ្នា )​
បន្ទាប់មក​យកម្រេះ​មករៀបដាក់ចាន​ដែលត្រូវទទួល​ទានឱ្យបានស្អាត​​ រួចយកបង្គា​ដែលបានធ្វើ​ស្អាតហើយនោះមករៀបដាក់​ពីលើ​ ហើយយកទៅ​ដាក់ក្នុង​ទូរទឹកកក ​ទុកឱ្យត្រជាក់។​
ច្របាច់​ទឹកក្រូចឆ្មា​ដាក់ចាន​ ខ្ទឹមស​ ខ្ទឹមក្រហម​ ម្ទេស ​( ទុកប្រហែល​ 10នាទី ដើម្បី​កុំឱ្យ​ក្រពុលខ្ទឹម )​រួចដាក់​ស្ករស ទឹកត្រី ​ម្សៅស៊ុប​ កូរចូលគ្នា​ឱ្យសព្វ ​ភ្លក់មើល​ឱ្យល្មម ​តាមការ​ចូលចិត្ត​ ( អោយហឹរ​ខ្លាំងបន្តិច ​ដើម្បីឱ្យ​បង្គាឆ្អិនល្អ )។​
ពេល​ទទួលទាន​ ទើបយកបង្គា ​ដែលបាន​ក្លាសេទុក​ មកស្រោចទឹក​ម្ទេសពីលើ​ឱ្យសព្វ​ រួចដាក់​អង្កាមលម្អ​ពីលើរួច​ជាការស្រេច។​
សម្រាប់អ្នក​ដែលមិនចូល​ចិត្តម្រេះ​ល្វីងពេក ​អាចយកម្រេះ ​ដែលហាន់​ហើយនោះ ​មកច្របាច់​ទឹកអំបិល​ ហើយលាងចេញ​​ឱ្យស្អាត ​នោះវានឹង​មិនសូវ​ល្វីងទេ៕​

  • វិធី​ធ្វើ​ភ្លា​បង្គា​ជាមួយ​ម្រះ​ខ្ចីឱ្យ​ឆ្ញាញ់​ពិសា​已关闭评论
  • 204 views
  • Hide Sidebar
    A+
Publish on:2015/10/09  Category:សុខភាព