ហេតុអ្វី​ក្រូចឆ្មារ ​និងផ្លែ​ប៉ោម​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យអ្នក​ស្រកទម្ងន់?​

ក្រូច​ឆ្មារ​គឺអាហារ​បែប​ឱសថ​ ដែល​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព ​និង​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​។ វាមិន​ត្រឹម​តែអាច​យក​ទៅផ្សំ​លាយ​ជាមួយ​អាហារ​យ៉ាង​មាន​ឱជារ​សឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ​វាថែម​ទាំង​អាច​យក​ទៅធ្វើ​ភេសជ្ជៈ​ដើម្បី​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង​។ ក្រៅពី​ប្រសិទ្ធ​ភាព​ក្នុង​ការ​សម្រក​ទម្ងន់​ វានៅ​មាន​គុណ​សម្បត្ដិ​ជាច្រើន​ទៀត​ចំពោះ​សុខ​ភាព។​​
ហេតុអ្វី​ក្រូចឆ្មារ ​និងផ្លែ​ប៉ោម​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យអ្នក​ស្រកទម្ងន់?​
សម្រួល​ដល់​ការ​រំលាយអាហារ​៖ ក្រូច​ឆ្មារ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ក្នុង​ការសម្រួល​ឱ្យការ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ធម្មតា​ និងមាន​ប្រសិទ្ធ​ភាព​ការពារ​បញ្ហា​មួយ​ចំនួន​ដូចជា ​អាការៈ​ទល់​លាមក​ជាដើម។​
•ក្រូច​ឆ្មារ​ជំនួយ​ដល់​ការកិន​កម្ទេច​អាហារ ​និងល្អ​ប្រសើរ​ក្នុង​ការ​កាត់​បន្ថយ​វិបត្ដិ​រំលាយ​អាហារ ​ជាតិហ្គាស​ និងការ​កើន​ឡើង​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ។​
បណ្ដេញ​ជាតិ​ពុល​ពីរាងកាយ​៖ ក្រូច​ឆ្មារ​មាន​នូវគុណ​សម្បត្ដិ​បណ្ដេញ​ជាតិពុល​ពីរាងកាយ ​ដែល​សម្រួល​ដល់​ការ​កាត់​បន្ថយ​ជាតិពុល​ពីរាង​កាយ ​និងគ្រប់​កាក​សំណល់​ទាំងអស់ ​ដែល​រាងកាយ​មិនត្រូវ​ការ។​
ថ្នាំ​បញ្ចុះ​ទឹកមូត្រ​បែប​ធម្មជាតិ​៖ ក្រូច​ឆ្មារ​មាន​នូវ​គុណ​សម្បត្ដិ​ឱសថ​បញ្ចុះ​ទឹកមូត្រ​ ដែល​សម្រួល​ដល់​ការកាត់​បន្ថយ​ជាតិ​ទឹក​ច្រើន​ហួស​ប្រមាណ​ពីរាងកាយ​ ព្រម​ទាំងភ្ញោច​ដល់​ការរំលាយ​ជាតិខ្លាញ់​ផងដែរ។​
សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម​៖ សារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ី​ដកម្ម​កម្រិត​ខ្ពស់​របស់​ក្រូចឆ្មារ​ ជាពិសេស​វីតាមីន​C ធ្វើឱ្យ​វាក្លាយ​ជាផ្លែ​ឈើដ៏​ប្រសើរ​មួយ​ប្រភេទ​សម្រាប់​ការ​សម្រក​ទម្ងន់​ប្រកប​ដោយ​សុខ​ភាពល្អ​។ចំណែក​ឯផ្លែ​ប៉ោមវិញ ​គឺជា​អាហារ​ដ៏ពេញ​និយម​ ដែល​ត្រូវ​មនុស្ស​ដាក់​បញ្ចូល​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់ខ្លួន ​ពីព្រោះ​វាត្រូវ​បាន​មនុស្ស​ដឹងថា ​វាគឺ​ជាជំនួយ​ដ៏ប្រសើរ​ក្នុងការ​ភ្ញោច​ដល់​ការសម្រក​ទម្ងន់។​
បង្កើន​ភាព​សកម្ម​ដល់​ការបំប្លែង​អាហារ​ទៅជា​ថាមពល៖ ​ផ្លែប៉ោម​មាន​ផ្ទុកជាតិ​សូឌីយ៉ូម ​កាល់​ឡូរី ​និងជាតិ​ខ្លាញ់​ទាប។​ វាមាន​ផ្ទុកនូវវីតាមីន ​សារធាតុ​រ៉ែ ​និងជាតិ​សរសៃ​ Fiberខ្ពស់​ ដែល​ជួយ​គ្រប់គ្រង​ការបំប្លែង​អាហារ​ទៅជាថាម​ពល​របស់​រាងកាយ​ និងជួយ​ភ្ញោច​ដល់​ការដុត​រំលាយ​ជាតិខ្លាញ់។​
ហេតុអ្វី​ក្រូចឆ្មារ ​និងផ្លែ​ប៉ោម​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យអ្នក​ស្រកទម្ងន់?​
ធ្វើឱ្យ​អ្នក​មានអារម្មណ៍​ថា​ពេញចិត្ដ​៖ ដោយ​សារបរិមាណ​ជាតិ​សរសៃ​ខ្ពស់​របស់វា​ ទើប​ផ្លែប៉ោម​ធ្វើឱ្យ​អ្នក​មានអារម្មណ៍​ថាពេញចិត្ដ ​ហើយ​និងជួយ​រារាំង​អ្នក​ពីការទទួល​ទាន​អាហារ​ច្រើន​ហួស​ពីសេចក្ដី​ត្រូវការ។​
ជួយ​ការពារ​អាការៈ​ទល់មូត្រ៖​ ការពិសា​ផ្លែប៉ោម​ជួយការ​ពារការ​ទល់​មូត្រ ​ដែល​បណ្ដាល​ឱ្យឡើង​ទម្ងន់​។ ជាក់ស្ដែង ​ផ្លែប៉ោម​មានផ្ទុក​នូវ​អង់ហ្ស៊ីម ​ដែល​សម្រួល​ដល់​ការស្រូប​យក​សារ​ធាតុចិញ្ចឹម ​ដែល​រាង​កាយ​ត្រូវ​ការបាន​យ៉ាង​មាន​ប្រសិទ្ធភាព៕​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​