​មន្ត្រី​មន្ទីរ​សុខាភិបាល​ម្នាក់ ស្រវឹងស្រា បើក​ម៉ូតូ​ធ្លាក់​ប្រឡាយ លង់​ស្លាប់​

តាកែវ: មន្ត្រី​មន្ទីរ​សុខាភិបាល ខេត្តតាកែវ​ម្នាក់ ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់ ប្រឡាយទឹក លង់​ស្លាប់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ប្រមាណ ៦ ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥  នៅ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៩-៧០ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រំ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ​។​

​មន្ត្រី​មន្ទីរ​សុខាភិបាល ខេត្តតាកែវ ម្នាក់​នោះ ឈ្មោះ ផាប់ គឹម​សាន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ  រស់នៅ​ភូមិ​ថ្ម​ស ឃុំ​ពោធិ៍ ស្រុក​បុរី​ជលសា តែ​បានមក​ជួល​ផ្ទះ ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

​នៅ​មុនពេល​កើតហេតុ វេលា​ម៉ោង​ចន្លោះ​ពី ៩​ទៅ​១០​យប់ គេ​បានឮ​សូរសម្លេង​ដួល​ម៉ូតូ​ដែរ តែ​អត់​មាន​អ្នកណា ចាប់អារម្មណ៍​។ លុះ​ព្រឹក​ឡើង​ម៉ោង​៦​ព្រឹក ទើប​មានការ​ភ្ញាក់ផ្អើល ប្រទះឃើញ​សព​បុរស​ម្នាក់ ក្នុង​ប្រឡាយទឹក រួមជាមួយ​ម៉ូតូ ស្មាស់​វី ស៊េរី​០១៣ ពាក់​ស្លាក​លេខ​1G-2797 តែម្តង​។​

​ក្រោយពី​ប្រជាពលរដ្ឋ ប្រទះឃើញ​សព​ភ្លាម បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​អន្តរាគមន៍ និង​ពិនិត្យ​លើ​ខ្លួន​សព តែ​គ្មាន​ស្លាកស្នាម​អ្វី​ប្លែក​នោះទេ រួច​បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V​

​មន្ត្រី​មន្ទីរ​សុខាភិបាល​ម្នាក់ ស្រវឹងស្រា បើក​ម៉ូតូ​ធ្លាក់​ប្រឡាយ លង់​ស្លាប់​