អ្នកទោស​ជិត​៣​០០​នាក់​​​​​​នៅ​ខេត្ត​ក្រចេះ​ចូលរួមពិធី​បុណ្យ​​កាន់បិណ្ឌ​វេន​ទី​១២

ខេត្តក្រចេះ​ ៖ អ្នក​ជាប់​ឃុំ​ចំនួន​ជិត​៣០០​នាក់​ នៅ​ព​ន្ឋ​នាគារ​ខេត្តក្រចេះ ត្រូវ​បានអាជ្ញាធរ​ផ្តល់​សិ​ទ្ឋិ​​ឲ្យ​ចូលរួម​​ពិធី​បុណ្យ​កាន់បិណ្ឌ​​​វេន​​ទី​១២ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ​តុលា នៅ​ក្នុង​បរិវេណ​ព​ន្ឋ​នាគារ​ខេត្ត​ ។

លោក ខ្វា សា​រ៉​ន ប្រធាន​ព​ន្ឋ​នាគារ​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​ ទណ្ឌិត​​ចំនួន​២៨១នាក់​ (ស្ត្រី២១​នាក់) ដែល​កំពុង​​អនុវត្ត​ទោស​នៅ​ព​ន្ឋ​នាគារ​ខេត្ត ត្រូវ​បាន​រៀបចំ​ឲ្យចូលរួម​កាន់​បិណ្ឌ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិ​តាម​បែប​ព្រះ​ពុ​ទ្ឋ​សាសនា​ ។

លោក​ឧត្តមសេនីយ៍ត្រី​ ខ្វា សា​រ៉​ន បាន​បញ្ជា​ក់​ថា អនុវត្ត​តាម​ទិស​ដៅ​របស់​អគ្គនាយកដ្ឋា​ន​ព​ន្ឋ​នាគារ​ ដែល​តម្រូវ​ឲ្យ​អ្នក​ជាប់​ឃុំ​ក៏​មាន​សិ​ទ្ឋិ​ចូល​រូ​ម​ធ្វើបុណ្យតាម​​ប្រពៃណី​​​នៃ​ពិធីបុណ្យ​ជាតិ​ធំ​ៗ ដូច​ជា ​ពិធី​បុណ្យចូលឆ្នាំ និង​បុណ្យ​ភ្ជុំ លោក​បាន​រៀបចំពិធី ​និងអនុ​ញ្ញា​តឲ្យ​អ្នក​ជាប់​ឃុំឃាំង​ទាំងអស់ ដែល​កំពុង​​អនុវត្ត​ទោស​ បាន​ចូលរួម​ធ្វើបុណ្យ​បានស្មើៗ​គ្នា​នៅ​ក្នុង​ព​ន្ឋ​នាគារ​ខេត្ត​ ។

លោក​ឧត្តមសេនីយ៍ត្រី​​ បន្ត​​ថា នៅ​ក្នុង​ពិធី​ដែល​រៀបចំ​ឡើង​ពេញ​មួយ​ព្រឹក​នៅ​ក្នុង​ព​ន្ឋ​នាគារ​ខេត្ត​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្ត​ ស្ថាប័ន​អយ្យការ សាលាដំបូង ព្រមទាំង​មន្ត្រី​ព​ន្ឋ​នាគារ​ ។

នៅ​ក្នុង​ឱកាស​នៃ​​ពិធី​​បុណ្យ​កាន់​បិណ្ឌ​​ខាង​លើ​នេះ ​អាជ្ញាធរ​បានតម្រូវ​ឲ្យ​ទណ្ឌិត​ប្រុស​-​ស្រី ប្រគេន​ទេយ្យទាន រាប់បាត្រ និង​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ទាំង​​៧​អង្គ ​។
​លោក ​ជាក់ ម៉េ​ងហៀង អភិបាលរង​ខេត្ត ​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើដល់​ទណ្ឌិត​ទាំង​អស់​ ក្រោយ​ពេល​ដែល​អនុវត្ត​ទោស​បាន​ចប់សព្វគ្រប់​ត្រូវ​ចេះ​កែប្រែ​ខ្លួនជា​មនុស្ស​ល្អ ​​ជា​ពលរដ្ឋ​ល្អ​ នៅ​ក្នុង​សង្គម​ ៕