Chelsea ​បាន​អតីត​អ្នកចាំទី AC Milan ម្នាក់​ទៀត​មក​ជួយ​ក្រុម

Chelsea ​បាន​អតីត​អ្នកចាំទី AC Milan ម្នាក់​ទៀត​មក​ជួយ​ក្រុម

ក្លិប​បាល់ទាត់​តោ​ខៀវ Chelsea ​បាន​ចុះ​កុងត្រា​រយៈ​ពេល​១ឆ្នាំ​ជាមួយ​អតីត​អ្នក​ចាំ​ទី​ AC Milan និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី កីឡាករ Marco Amelia រហូត​ដល់​ចប់​រដូវ​កាល​ ដោយ​មិន​មាន​តម្លៃ​ខ្លួន។

 

Chelsea ​បាន​អតីត​អ្នកចាំទី AC Milan ម្នាក់​ទៀត​មក​ជួយ​ក្រុម

Marco Amelia ពេល​លេង​ឲ្យ AC Milan

 

Chelsea បាន​ចុះ​ហត្ថលេខា​យក​កីឡាករ​វ័យ៣៣ឆ្នាំ​ ស្រប​ពេល​ដែល​ខ្លួន​កំពុង​អវត្តមាន អ្នក​ចាំទី​ដៃ​ទី​មួយ Thibaut Courtois ដែល​មាន​របួស​សរសៃ​ពួរ​ជង្គង់​ត្រូវ​អវត្តមាន​រហូតដល់​ខែ​ធ្នូ ដែល​ធ្វើ​ឲ្យ Asmir Begovic ត្រូវ​រ៉ាប់រង​ម្នាក់​ឯង​ក្នុង​៧ប្រកួត​ចុង​ក្រោយ។

 

Amelia អាច​​មាន​ឈ្មោះ​ក្នុង​ប្រកួត​​​ដំបូង​របស់​ខ្លួន​ នៅ​ប្រកួត​បន្ទាប់​ ពេល​ដែល Chelsea បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ Aston Villa។

 

​អ្នក​ចាំទី​ដែល​ធ្លាប់​​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​៩ប្រកួត​រូប​នេះ ​គឺ​ជា​អ្នក​ចាំ​ទី​មួយ​រូប​ស្ថិត​ក្នុង​ក្រុម​អ៊ីតាលី ពេល​ឈ្នះ​ FIFA World Cup កាល​ពីឆ្នាំ២០០៦។ រួប​គេ​បាន​ចំណាយ​សឹង​ពេញ​មួយ​អាជីព​លេង​នៅ​ក្លិប​ជា​ច្រើន​នៅ Series A ដែល​រួម​មាន​ដូចជា Livorno, Palermo, Genoa, Perugia និង AC Milan ពី​ឆ្នាំ​២០១០ ដល់​២០១៤៕

 

ចុច​អាន៖ Terry ចេញ​មក​ការពារ Mourinho ថា​​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ Chelsea

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc