​តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយត្ន័​នូវ​អ្វីខ្លះ​?

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយត្ន័​នូវ​អ្វីខ្លះ​?

   ​ការ​មាន​ផ្ទៃពោះ​ពិតជា​ពិបាក​ណាស់ អ្នក​ត្រូវ​តែ​ប្រយត្ន័​ពី​គ្រប់​រឿង ប៉ុន្តែ​មាន​រឿង​មួយ​គឺ​ចាំបាច់​ណាស់ ហើយ​ក៏​សំខាន់​ណាស់ដែរ នោះ​គឺ​សុខភាព​អ្នក និង​កូន ព្រោះ​បើ​សុខភាព​អ្នក​មិនល្អ អ្នក​នឹង​អាច​ចម្លង​ដល់​កូន​បាន ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​សុខភាព​អ្នកនឹង​កូន​បាន​នោះ​?
1.​    ​អ្នក​ត្រូវ​តែ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យឲ្យ​បាន​ទៀង​ទាត់ ព្រោះ​បើ​អ្នក​មិន​ទៅពិនិត្យ អ្នក​មិន​អាច​ដឹង​ពី​សុខភាព​របស់​កូន​ក្នុង​ពោះ​ឡើយ​។​
2.​    ​អ្នក​ត្រូវ​តែ​សម្គាល់​ពី​ការប្រែប្រួល​នៃ​រាងកាយ​អ្នក​ជានិច្ច បើ​មាន​អ្វី​មិន​ប្រក្រតី អ្នក​មិន​ត្រូវ​ផឹក​ថ្នាំ​ផ្តេសផ្តាស​ឡើយ អ្នក​ត្រូវ​តែ​ទៅ​រក​គ្រូពេទ្យ​ជាបន្ទាន់​។​
3.​    ​អ្នក​មិន​ត្រូវ​ទៅ​ហែល​ទឹក​នៅ​អាង​ហែល​ទឹក​ដែល​មិន​ទាន់​សម្លាប់​មេរោគ​ឡើយ ព្រោះ​មេរោគ​ទាំងនេះ​អាច​ឆ្លង​ចូល​ទៅក្នុង​រាងកាយ​អ្នក ជា​ហេតុ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​ខ្លាំងណាស់​។​
4.​    ​អ្នក​មិន​ត្រូវ​តែងតែ​ចូល​បន្ទប់ទឹក​សាធារណៈ​ច្រើន​នោះ​ទេ ព្រោះ​អ្នក​អាច​ឆ្លង​មេរោគ​បាន​យ៉ាង​ងាយ ដូចនេះ​បើ​អ្នក​ចង់​ចូល អ្នក​អាច​ក្រាល​ក្រដាស​ឲ្យ​ក្រាស់ ទើប​បត់ជើង នោះ​មេរោគ​មិនសូវ​អាច​ចូល​ក្នុង​រាងកាយ​អ្នក​បាន​ឡើយ​។​
5.​    ​អ្នក​ត្រូវ​តែមាន​ទម្លាប់​ល្អ​ក្នុង​ការរស់នៅ ដោយ​ក្រោយពេល​ដែល​បត់ជើង​រួច អ្នក​ត្រូវ​តែ​លាងដៃ ហើយ​អាវ​ក្នុង និង​ខោ​ក្នុង​មិនត្រូវ​បោក​ជាមួយគ្នា​ឡើយ ជាពិសេស​មិន​ត្រូវ​យក​សំលៀក​បំពាក់​ទៅ​បោក​នៅ​កន្លែង​បោក​អ៊ុត​ឡើយ ព្រោះ​វា​គ្មាន​អនាម័យ​ទេ ដោយសារ​តែ​បោក​ច្របូកច្របល់​ជាមួយ​អ្នកដទៃ វា​ងាយ​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ខ្លាំងណាស់​។​
6.​    ​អ្នក​ត្រូវ​តែ​សម្អាត​ប្រដាប់​ភេទ​ឲ្យ​ស្អាត​ជា​រៀងរាល់ថ្ងៃ ដោយ​ប្រើ​ទឹក​ក្តៅ​អ៊ុនៗ​ទើប​អាច​សម្អាត​បាន​ស្អាត នោះ​អ្នក​មិនបាច់​បា​រម្ហ​ថា​អ្នក​នឹង​មាន​ជំងឺ​ផ្សេងៗ​ឡើយ អ្នក និង​កូន​នឹង​មាន​សុខភាព​ល្អ​ជាមិនខាន​៕
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។