​អត្ថប្រយោជន៍​នៃ​ដំឡូង​ក្រហម​

​អត្ថប្រយោជន៍​នៃ​ដំឡូង​ក្រហម​

​ដំឡូង​ក្រហម​គឺជា​របស់​ដែល​ថោក មាន​រសជាតិ​ឆ្ងាញ់ និង​ថែម​ទាំង​មាន​សារធាតុចិញ្ចឹម​គ្រប់បែប​យ៉ាង​ទៀតផង ជាងនេះទៅទៀត​វា​មាន​លក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​ទីផ្សារ​។ ដូចនេះ​តើ​អ្នក​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ឬ​ទេ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បកស្រាយ​ប្រាប់​អ្នក នោះ​អ្នក​អាច​ជ្រើសរើស​បរិភោគ​វា​រាល់ថ្ងៃ​ដើម្បី​សុខភាព​អ្នក​រាល់គ្នា​។​
1.​    ​អ្នក​អាច​បរិភោគ​ដំឡូង​រាល់ថ្ងៃ ព្រោះ​នៅក្នុង​ដំឡូង​មាន​ប៉ូ​តា​ស្យូម ដែល​អាច​ជួយ​អ្នក​ឲ្យ​បញ្ចុះ​សំពាធ​ឈាម​បាន ដូចនេះ​ចំពោះ​អ្នក​ដែល​មាន​ជំងឺលើសឈាម គួរតែ​បរិភោគ​វា​ដើម្បី​សុខភាព​អ្នក​។​
2.​    ​វា​នឹង​ជួយ​ការពារ​ប្រពន្ធ័​រំលាយ​អាហារ​អ្នក​ឲ្យមាន​សុខភាព​ល្អ ដូចនេះ​ក្រោយពេល​ដែល​អ្នក​បរិភោគ​អាហារ​រួច វា​នឹង​ជួយ​រំលាយ​លឿន ជា​ហេតុ​ដែល​មិន​ធ្វើឲ្យ​អ្នក​មាន​ជំងឺទល់លា​មកឡើ​យ​។​
3.​    ​តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា នៅក្នុង​ដំឡូង​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ជួយ​អ្ន​កឲ្យងាយស្រួល​មាន​ផ្ទៃពោះ ដូចនេះ​បើ​អ្នក​ចង់​មាន​ផ្ទៃពោះ​ឆាប់ អ្នក​អាច​សាកល្បង​បរិភោគ​ដំឡូង​បាន​។​
4.​    ​នៅក្នុង​ដំឡូង​មាន​វីតាមីន​C និង​សារធាតុ​ម្យ៉ាង​ទៀត​ដែល​អាច​បង្កើន​ប្រពន្ធ័​ការពាររាងកាយ​អ្នក​ឲ្យ​កាន់តែ​រឹងមាំ ដូចនេះ​ជំងឺ​ផ្សេងៗ​នឹង​មិន​កើតមាន​លើ​អ្នក​ឡើយ អ្នកនឹង​អាចមាន​សុខភាព​ល្អ​ជាមិនខាន​។​
5.​    ​វា​នឹង​ជួយ​ការពារ​ភ្នែក​អ្នក​ឲ្យមាន​សុខភាព​ល្អ​ក្រោយពេល​ដែ​ល​អ្នក​បរិភោគ​វា​រួច ព្រោះ​នៅ​ក្នុង​នោះ​មាន​វីតាមីន​C និង​E​ដែល​ល្អ​ចំពោះ​ភ្នែក​អ្នក​ណាស់​៕
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។