ប្រកួតដណ្ដើម​ពាន​​សម្លាប់​កណ្ដុរ បុរស​ម្នាក់​​សម្លាប់​បាន​ជាង​១៦ម៉ឺន​ក្បាល


ប្រកួតដណ្ដើម​ពាន​​សម្លាប់​កណ្ដុរ បុរស​ម្នាក់​​សម្លាប់​បាន​ជាង​១៦ម៉ឺន​ក្បាល

កសិករ​​​ម្នាក់​មក​ពី​ប្រទេស​បង់ក្លាដេស បាន​គ្រង​ជា​ម្ចាស់​ពាន​ថ្នាក់​ជាតិ​ថ្មី​មួយ ក្រោយ​ក្រុម​របស់​លោក​តាម​សម្លាប់​កណ្ដុរ​បាន​ជាង ១៦ម៉ឺន​ក្បាល​ក្នុង​រយៈពេល១ឆ្នាំ។ នេះ​បើ​តាម​មន្ត្រី​បង់ក្លាដេស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

 

​​​​​កសិករ​ Abdul Khaleq Mirbohor បាន​ឈ្នះ​ប្រាក់ ២០០០០តាកា (លុយបង់ក្លាដេស) ស្មើនឹង​ជាង ២៥០ដុល្លារ​អាមេរិក ក្នុង​ពិធី​បុណ្យ​មួយ​នៅ​រដ្ឋធានី​ Dhaka កាលពី​ថ្ងៃពុធ បន្ទាប់​ពី​លោក​​តាម​ប្រមាញ់​កណ្ដុរ​បាន ១៦១២២០ ​ក្បាល​ក្នុង​មួយ​ឆ្នាំ ដែល​ជា​​ការ​ចូល​រួម​ចំណែក​ក្នុង​យុទ្ធនាការ​បញ្ឈប់​កណ្ដុរ​ស៊ី​ស្រូវ។

 

ប្រកួតដណ្ដើម​ពាន​​សម្លាប់​កណ្ដុរ បុរស​ម្នាក់​​សម្លាប់​បាន​ជាង​១៦ម៉ឺន​ក្បាល

 

លោក Mirbohor និយាយ​ទៅ​កាន់​អ្នក​ចូល​រួម​ថា​ខ្លួន​ចូល​ចិត្ត​សម្លាប់​កណ្ដុរ​ណាស់ ដែល​គ្មាន​អ្វី​ធ្វើ​ឲ្យ​សប្បាយ​ជាង​សម្លាប់​​កណ្ដុរ​ស៊ី​ដំណាំ​ទេ។ លោក​បាន​ជួល​កម្មករ​​​​ ភាគ​ច្រើន​ជា​ស្ត្រី​ ឲ្យ​​​សម្លាប់​​កណ្ដុរ​តាម​វាល​ស្រែ និង​វាល​ស្រូវ​សាលី រួច​ប្រគល់​កន្ទុយ​​កណ្ដុរ​ដែល​ងាប់​ទាំង​នោះ ទៅ​ឲ្យ​ការិយាល័យ​​កសិកម្ម​ប្រចាំ​តំបន់ដើម្បី​រាប់ចំនួន​។

 

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​តាម​សម្លាប់​កណ្ដុរ​តាំង​ពី​ឆ្នាំ ១៩៩៦មកម្លេះ ពួក​វា​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ និង​ប្រទេស​ទាំង​មូល។ វា​ស៊ី​​ដើម គ្រាប់ ផ្លែ ស្លឹក និង​បង្ក​ជំងឺ​​ដល់​ដំណាំ​ពួក​យើង​ទៀត​ផង”

 

កណ្ដុរ​បាន​បំផ្លាញ​​ដំណាំ​ប្រជា​ពលរដ្ឋ​ចន្លោះ​ពី ១,៥ ទៅ ២លាន​តោន​​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​បង់ក្លាដេស។ កសិករ​នៅ​ទូទាំង​ប្រទេស​បាន​សម្លាប់​កណ្ដុរ​ជិត ១៣លានក្បាល ក្នុង​រយៈពេល ១២ខែ​ចុងក្រោយ​ ដែល​ស្មើ​នឹង​ការ​​​សន្សំ​បាន​ប្រាក់ ២៥លានដុល្លារ៕

 

ចុច​អាន៖ ទិដ្ឋភាព​ ឆ្មា​និង​កណ្ដុរ​ប្រលែង​គ្នា​លេង​ដូច​ពួក​ម៉ាក​ ខុស​ប្លែក​ធម្មតា

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ tribune