វិធី​​​កម្ចាត់​ច្រែះ​ស្នឹម​​លើ​សម្ភារៈ​​​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ​ មិន​ចំណាយ​លុយ​ច្រើន


វិធី​​​កម្ចាត់​ច្រែះ​ស្នឹម​​លើ​សម្ភារៈ​​​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ​ មិន​ចំណាយ​លុយ​ច្រើន

ខ្ទះ​ឆា​​​ កាំបិត​ហាន់​សាច់​​​​​ ចាន​ស្រាក់​ ស្លាប​ព្រា​ ឆ្នាំង​ច្រែះ​ស៊ី​​​​ ដុះ​ស្នឹម គឺ​ជា​បញ្ហា​ដែល​មេ​ផ្ទះ​គ្រប់​រូប​មិន​ចង់​ជួប​ប្រទះ​នោះ​ទេ ព្រោះ​អាច​ប៉ះ​ពាល់​​​ដល់​ម្ហូប​អាហារ ​និង​បង្ក​ជា​បញ្ហា​ដល់​សុខភាព​​មួយ​ចំនួន។ ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​​​ខ្លះ​ៗ​ដែល​អាច​កម្ចាត់​ស្នាម​ច្រែះ​ជាប់​លើ​ឧបករណ៍​ទាំង​នោះ៖

 

វិធី​​​កម្ចាត់​ច្រែះ​ស្នឹម​​លើ​សម្ភារៈ​​​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ​ មិន​ចំណាយ​លុយ​ច្រើន

 
ប្រើ​ដំឡូង​បារាំង

 
ដំឡូង​បារាំង​​មាន​ប្រសិទ្ធ​ភាព​អាច​ជួយ​កម្ចាត់​​ស្នាម​ច្រែះ​​បាន។ ចិត​ដំឡូង​បារាំង​ជា​ចំណិត​​រួច​ដាក់​​​ជ្រលក់​វា​ចូល​ក្នុង​សាប៊ូ​​លាង​ចាន​​ឬ​លាយ​ជា​មួយ​ម្សៅ​សូដា​។ យក​ល្បាយ​សាប៊ូ​លាង​ចាន​និង​ចំណិត​ដំឡូង​បារាំង​​ទៅ​ដុស​លើ​​​ឧបករណ៍​ផ្ទះ​បាយ​ត្រង់​កន្លែង​មាន​ច្រែះ​នោះ​ រួច​លាង​សម្អាត​ទឹក​ចេញ​​នឹង​ឃើញ​ពី​ប្រសិទ្ធ​ភាព​របស់​វា។

 

វិធី​​​កម្ចាត់​ច្រែះ​ស្នឹម​​លើ​សម្ភារៈ​​​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ​ មិន​ចំណាយ​លុយ​ច្រើន

 
ប្រើ​អំបិល​​​​​​​​

 
អំបិល​​អាច​ប្រើ​សម្រាប់​កម្ចាត់​ស្នាម​ច្រែះ​​លើ​ខ្ទះ​ កាំបិត​ ស្លាប​ព្រា​បាន។ យក​អំបិល​ទៅ​​​​រោយ​លើ​កន្លែង​ដែល​មាន​ច្រែះ​​រួច​យក​ក្រដាស​​ខាត់​​ទៅ​​ដុស​ត្រង់​​កន្លែង​នោះ​​ស្អាត​អស់​នឹង​ឃើញ​ពី​ប្រសិទ្ធភាព។

 

វិធី​​​កម្ចាត់​ច្រែះ​ស្នឹម​​លើ​សម្ភារៈ​​​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ​ មិន​ចំណាយ​លុយ​ច្រើន

 
​ប្រើ​ទឹក​ខ្មេះ​ឬ​ទឹក​ក្រូច​ឆ្មារ

 
អាច​ត្រាំ​​សម្ភារៈ​ផ្ទះ​បាយ​ណា​ដែល​មាន​ច្រែះ​ទាំង​នោះ​ក្នុង​ទឹក​ខ្មេះ​​ឬ​ទឹក​ក្រូច​ឆ្មារ​​​ក្នុង​រយៈ​ពេល​មួយ​យប់​រួច​សម្អាត​នឹង​ឃើញ​ពី​ប្រសិទ្ធភាព។ លាយ​ទឹក​បន្តិច​​ក្នុង​ទឹក​ក្រូច​ឆ្មារ​​ឬ​ទឹក​ខ្មេះ​ដាក់​សម្ភារៈ​ត្រាំ​ចូល​ ព្រឹក​ឡើង​សម្អាត​ចេញ​​ជា​ការ​ស្រេច​​ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​អាច​លាយ​អំបិល​បន្ថែម​ ប៉ុន្តែ​ការ​​ត្រាំ​នោះ​មិន​ឲ្យ​យូរ​​ថ្ងៃ​ពេក​នោះ​ទេ​​ព្រោះ​ធ្វើ​ឲ្យ​សម្ភារៈ​ដូច​ជា​ ខ្ទះ សម​ស្លាប​​ព្រា កាំបិត​ខូច​៕ ​​​

 

វិធី​​​កម្ចាត់​ច្រែះ​ស្នឹម​​លើ​សម្ភារៈ​​​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ​ មិន​ចំណាយ​លុយ​ច្រើន
 

 

បញ្ជាក់​៖ សម្រាប់​វិធីខាង​លើក៏អាច​ប្រើប្រាស់ជាមួយ​សម្ភារៈប្រើប្រាស់លោហៈដែលមាន​ច្រែះ ផ្សេង​ទៀត​បានផងដែរ។

 

 

 
ចុចអាន៖ តិចនិក​​ងាយៗ​បី​យ៉ាង​ សម្អាត​សាឡុង​​​​ឲ្យ​បាន​ស្អាត​

ចុចអាន៖ ល្បិច​លួង​កូន​តូច​ឲ្យ​ដេក​ត្រឹម​ពេល​​តិច​ជាង១​នាទី ដោយ​ប្រើ​ក្រដាស

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ wikihow, thekitchn