ពិធី​មង្គល​ការ​​តារា​អាស៊ី​៤​គូ​​ដែល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​

ពិធី​មង្គល​ការ​​តារា​អាស៊ី​៤​គូ​​ដែល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​

​សម្រាប់​​ថ្ងៃ​មង្គល​របស់​ខ្លួន ​តារា​​ជួរ​មុខ​នៅ​អាស៊ី​ជា​ច្រើន​គូ​​មិន​រួញរា​​នឹង​ចំណាយ​លុយ​សន្ធឹក​សន្ធាប់​ដើម្បី​ឲ្យ​សក្ដិ​សម​នឹង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន។

 

ពិធី​មង្គល​ការ​​តារា​អាស៊ី​៤​គូ​​ដែល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​

 

មង្គល​ការ​របស់ Angelababy និង Huang Xiaoming

 

ពិធី​មង្គល​ការ​​តារា​អាស៊ី​៤​គូ​​ដែល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​

 

ពិធី​មង្គល​ការ​របស់ តារា​សម្ដែង​ចិន Huang Xiaoming និង​ប្រពន្ធ Angelababyកាល​ពី​ថ្ងៃ​ទី៨ ខែ​តុលា ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ មុន​ពេល​​កម្មវិធី​នេះ​ចាប់​ផ្ដើម មាន​ព័ត៌មាន​លេច​ឮ​ថា តារា​សម្ដែង​ល្បី​ឈ្មោះ​ត្រូវ​ចំណាយ​ថវិកា ៣៨ លាន​យាន់ ( ៦លាន​ដុល្លារ) ដើម្បី​ជា​ចំណង​ដៃ​ទៅ​ខាង​ស្រី។ ឡាន​លំដាប់​ពិភព​លោក​ជា​ច្រើន​គ្រឿង​ត្រូវ​យក​មក​ប្រើ​ប្រាស់​ដើម្បី​ទទួល​កូន​ក្រមុំ។ សណ្ឋាគារ​លំដាប់​ខ្ពស់​ត្រូវ​បាន​ជួល​ដើម្បី​ទុក​ទទួល​ភ្ញៀវ​ដែល​ជា​តារា​ល្បី​ឈ្មោះ​ជាង ១៥០នាក់។ គ្រាន់​តែ​ភ្នាក់​ងារ​សន្តិសុខ ត្រូវ​ការ​ជាង​ ១០០នាក់។

 

ប្រភព​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា Xiaoming ជា​អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​លេច​ធ្លោ​ ដូច​នេះ​ហើយ​តារា​មួយ​នេះ ចង់​ឲ្យ​មង្គល​ការ​របស់​ខ្លួន​មាន​ភាព​អ៊ឹកធឹក។ តែ​នៅ​ពេល​ត្រូវ​សួរ​ពី​តម្លៃ​នៃ​ការ​រៀប​ចំ​អាពាហ៍ពិពាហ៍​នេះ លោក​​បាន​និយាយ​ថា មិន​បាន​ចំណាយ​ច្រើន​ទេ​ដោយ​មាន​មិត្តភ័ក្ដិ​ច្រើន​ឧបត្ថម្ភ។

 

ពិធី​មង្គល​ការ​​តារា​អាស៊ី​៤​គូ​​ដែល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​

 

មង្គល​ការ​​របស់​កំពូល​តារា​សម្ដែង​ថៃ​ Chompoo Araya

 

ពិធី​មង្គល​ការ​​តារា​អាស៊ី​៤​គូ​​ដែល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​

 

ថ្ងៃ​ទី១០ ខែ​ឧសភា​ ឆ្នាំ ២០១៥ កំពូល​តារា​សម្ដែង​ថៃ Chompoo Araya បាន​ប្រារព្ធ​ពិធី​មង្គល​ការ​របស់​ខ្លួន​ជា​មួយ​មហាសេដ្ឋី Nott Witsarut។ មង្គល​ការ​របស់​ពួក​គេ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​បរិយាកាស ឆើត​ឆាយ​ខ្ពង់​ខ្ពស់​។

 

ដើម្បី​ត្រៀម​ឲ្យ​មង្គល​ការ​នេះ​ក្រុមហ៊ុន​រៀបចំ​អាពាហ៍ពិពាហ៍​បាន​ចំណាយ​ពេល​រៀបចំ​អស់ ៣ថ្ងៃ ៣យប់។ គេ​ប៉ាន់​ប្រមាណ​ថា​តម្លៃ​រៀប​ចំ​កម្មវិធី​នេះ​គឺ​មិន​ក្រោម ៥ លាន​ដុល្លារ​នោះ​ទេ។ ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូល​រួម​មាន​ចំនួន​រហូត​ដល់ ១៥០០នាក់។
​បណ្ណាការ​សម្រាប់​សម្រាប់​កូន​ក្រមុំ​ឡើង​ទៅ​ដល់ ១០៨ លាន​បាត (៣ លាន​ដុល្លារ) ហើយ​ឡាន​ប្រណិត​១០ ត្រូវ​យក​មក​ប្រើប្រាស់​ដើម្បី​ដឹក​ជំនូន​។

 

ពិធី​មង្គល​ការ​​តារា​អាស៊ី​៤​គូ​​ដែល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​

 

ពិធី​មង្គល​ការរបស់​​កំពូល​តារា​ហ្វីលីពីន Marian Rivera និង Dingdong Dantes

 

ពិធី​មង្គល​ការ​​តារា​អាស៊ី​៤​គូ​​ដែល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​

 

កាល​ពី​ចុង​ឆ្នាំ ២០១៤ ​អាពាហ៍ពិពាហ៍​របស់ Marian Rivera និង Dingdong Dantes ជា​ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​ទស្សនិកជន ហ្វីលីពីន ​រង់​ចាំ​ជាទី​បំផុត​ព្រោះ កូន​ក្រមុំ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ។Marian អាយុ ៣០ឆ្នាំ​និង Dingdong អាយុ ៣៤ ឆ្នាំ​ជួប​គ្នា​ដំបូង​តាំង​ពី​ឆ្នាំ ២០០៧ ហើយ​បាន​ស្រលាញ់​គ្នា​ក្រោយ​នោះ។

 

មុន​ពេល​មង្គល​ការ​បាន​កើត​ឡើង​ Marian បាន​ចែក​រំលែក​ខ្លះ​ៗ​ពី​ថ្ងៃ​ជ័យ​របស់​ខ្លួន តែ​ដល់​ពេល​មង្គល​ការ​កើត​ឡើង​មែន​ទែន​អ្នក​គាំទ្រ​គេច​មិន​ផុត​ពី​ការ​ភ្ញាក់​ផ្អើល​ដោយ​ភាព​អស្ចារ្យ​របស់​កម្មវិធី​នេះ។ អ្នក​កំដរ​មាន​ចំនួន ៣៦ នាក់​ និង​ភ្ញៀវ​ចូល​រួម​រហូត​ដល់ ២០០០នាក់ ហើយ​ខ្ទង់​ចំណាយ​គឺ​ច្រើន​ជាង ២លាន​ដុល្លារ។

 

ពិធី​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ពី​ព្រលឹម​ទល់​ព្រលប់។ ជា​ពិសេស​នៅ​ក្នុង​កម្មវិធី​មាន​ការ​ចូល​រួម​ពី ប្រធានាធិបតី​ របស់​ហ្វីលីពីន​ផង​ដែរ។

 

ពិធី​មង្គល​ការ​​តារា​អាស៊ី​៤​គូ​​ដែល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​

 

ពិធីមង្គលការ​តារា​កូរ៉េ Jang Dong Gunនិង Go So Young

 

ពិធី​មង្គល​ការ​​តារា​អាស៊ី​៤​គូ​​ដែល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​

 

ក្នុង​ឆ្នាំ​២០១០ ការ​រៀប​ការ​របស់ So Young និង Jang Dong Gun ក្លាយ​ជា​ចាប់​អារម្មណ៍​របស់​បណ្ដាញ​សារព័ត៌មាន​។ គូស្នេហ៍​នេះ​បាន​រៀប​ការ​ជាមួយ​គ្នា​ក្រោយ​ស្រលាញ់​គ្នា​លួច​លាក់​​ជា​ច្រើន​ឆ្នាំ។

 

តម្លៃ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​នេះ​មិន​ដែល​ត្រូវ​បាន​ទម្លាយ​ចេញ​ក្រៅ​នោះ​ទេ តែ​គេហទំព័រ Nate បាន​និយាយ​ថា​តួលេខ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ជឿ។ គិត​តែ​ការ​តែង​ខ្លួន​របស់​កូន​ក្រមុំ​បាន​ឡើង​ដល់ ២៥០០០ដុល្លារ។ តុ​ទទួល​ភ្ញៀវ​និង​ទីតាំង​ប្រារព្ធ​ពិធី​ត្រូវ​ចំណាយ​អស់ ៥​ពាន់​លាន​វ៉ុន (៤លាន​ដុល្លារ) ៕

 

ពិធី​មង្គល​ការ​​តារា​អាស៊ី​៤​គូ​​ដែល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​

 

ចុចអាន៖តំបន់​ស្រស់​បំព្រង​​​ដែល​តារា​ហូលីវូដ​ល្បី​ៗ​ទៅ​ក្រេប​ទឹក​ឃ្មុំ​ក្រោយ​រៀប​ការ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ បរទេស