ចៅ​ៗ​របស់​នាយ​ករដ្ឋ​មន្ត្រី ៣​នាក់ នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ត្រូ​វ​បាន​សម្រាល​

ឧត្តរមានជ័យ៖ ទារក ​៣​នាក់ ដែល​បាន​ចាប់​កំ​ណើត​ក្នុង​គ្រួសារ ក្រី​ក្រ​មួយ​គ្រួ​សារ ក្នុង​ភូមិ​ទួល​ចារថ្មី ឃុំ​ទំ​នប់​ដាច់   ស្រុក​ត្រ​ពាំង​ប្រា​សាទ ខេត្ត​ឧត្តរ​មាន​ជ័យ បាន​សម្រាល​ប្រកប​ដោយ​ជោគ​ជ័យ និង​សុខ​សុវ​ត្ថិ​ភាព​នាម៉ោង ៤​ទៀប   ភ្លឺ​ថ្ងៃ​ទី ០៩ ខែ តុ​លា ឆ្នាំ ២០១៥ នៅ​មន្ទី​រពេទ្យ​បង្អេក​ស្រុកអន្លង់​វែង។ ទារកទាំង ៣នាក់ ដែលសម្រាលនៅថ្ងៃនេះ សុទ្ធតែសុខភាពល្អគ្រប់ៗគ្នា។ ទារកទាំង ៣នាក់នេះ មានម្តាយឈ្មោះ   វ៉ាត ស្រីកែវ អាយុ ២៦ឆ្នាំ ឪពុកឈ្មោះ ជួន សុផន អាយុ ២៨ឆ្នាំ មានមុខរបរធ្វើស្រែ។ គ្រួសារ ដែលមានជីវភាពទីទ័លក្រនេះ ធ្លាប់បានសម្រាលកូនចំនួន ៣លើកមកហើយ។ បូករួមទាំងកូន ដែល  សម្រាលនៅថ្ងៃនេះ ៣នាក់ទៀត ចំនួនកូនក្នុងគ្រួសារនេះ បានកើតឡើងដល់ ៦នាក់ ហើយក៏កំពុងក្លាយជា  ចំណោទបញ្ហា ក្នុងជីវភាពរបស់ពួកគេផងដែរ៕ ដោយ៖ ចាន់ធី

  • ចៅ​ៗ​របស់​នាយ​ករដ្ឋ​មន្ត្រី ៣​នាក់ នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ត្រូ​វ​បាន​សម្រាល​已关闭评论
  • 273 views
  • Hide Sidebar
    A+
Publish on:2015/10/09  Category:ក្នុងស្រុក