រុស្សី​កំពុង​​តេស្ត​​អាវុធ​​​​កាំ​រស្មី​ដែល​អាច​ធ្វើ​ឲ្យ​សត្រូវ​ងងឹត​ភ្នែក​ ស្រប​ពេល​​កំពុង​​មាន​សង្គ្រាម​ជា​មួយ​ ISIS


រុស្សី​កំពុង​​តេស្ត​​អាវុធ​​​​កាំ​រស្មី​ដែល​អាច​ធ្វើ​ឲ្យ​សត្រូវ​ងងឹត​ភ្នែក​ ស្រប​ពេល​​កំពុង​​មាន​សង្គ្រាម​ជា​មួយ​ ISIS

ប្រទេស​រុស្សី​បាន​ឲ្យ​ដឹង​ថា​ ​ខ្លួន​កំពុង​ធ្វើតេស្ត​​អាវុធកាំ​រស្មី​មួយ​ប្រភេទ​ ដែល​​អាច​ធ្វើ​ឲ្យ​សត្រូវ​ងងឹត​ភ្នែក​​បាន​ ស្រប​ពេល​ដែល​ប្រទេស​នេះ​បាន​ប្រកាស​សង្គ្រាម​ជា​មួយ​នឹង​ក្រុម​ឥស្លាម​ជ្រុល​និយម​ ISIS។

 

រុស្សី​កំពុង​​តេស្ត​​អាវុធ​​​​កាំ​រស្មី​ដែល​អាច​ធ្វើ​ឲ្យ​សត្រូវ​ងងឹត​ភ្នែក​ ស្រប​ពេល​​កំពុង​​មាន​សង្គ្រាម​ជា​មួយ​ ISIS

 

អាវុធ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Grach វា​អាច​បញ្ចេញ​​ពន្លឺ​កាំ​រស្មី​ខ្លាំង​គ្រប់​គ្រាន់​នឹង​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ចក្ខុ​របស់​មនុស្ស​មាន​បញ្ហា​បាន។ អាវុធ​នេះ​ផង​ដែរ​គឺ​​មាន​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​បញ្ចាំង​ពន្លឺ​កាំ​រស្មី​​ចំនួន​បួន​ និង​ អាច​ធ្វើ​ការ​បញ្ជា​ដោយ​​តេឡេ​បាន​ទៀត​ផង។ ក្រៅ​ពី​ប្រើ​ប្រាស់​ជា​អាវុធ​វាយ​ប្រហារ​ Grach ក៏​អាច​ប្រើ​ប្រាស់​សម្រាប់​ជា​ប្រព័ន្ធ​ការពារ​សម្រាប់​កងទ័ព​អំឡុង​ពេល​ប្រយុទ្ធ​ និង​ បង្អាក់​ការ​ឈ្លប​យក​ការណ៍​របស់​សត្រូវ​​ផង​ដែរ។ គេ​ក៏​អាច​ប្រើ​វា​ជា​ ភ្លើង​សម្រាប់​បំភ្លឺ​ដ៏​ល្អ​ និង​សម្រាប់​ផ្ដល់​​ជា​សញ្ញា​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ។​​​

 

រុស្សី​កំពុង​​តេស្ត​​អាវុធ​​​​កាំ​រស្មី​ដែល​អាច​ធ្វើ​ឲ្យ​សត្រូវ​ងងឹត​ភ្នែក​ ស្រប​ពេល​​កំពុង​​មាន​សង្គ្រាម​ជា​មួយ​ ISIS

 

ប្រទេស​រុស្សី​បាន​ធ្វើ​ការ​បង្ហាញ​អាវុធ​នេះ​នៅ​ក្នុង​ការ​តាំងពិពណ៌​សព្វាវុធ​មួយ​ដែល​ធ្វើ​ឡើង​ក្នុងសប្ដាហ៍​នេះ​ផ្ទាល់។ អាវុធ​កាំ​រស្មី​នេះ​ត្រូវ​បាន​ឲ្យ​ដឹង​ថា​ ផលិត​ឡើង​សម្រាប់​កង​ទ័ព​ជើង​ទឹក​​រុស្សី​​ដែល​នឹង​ធ្វើ​តេស្ត​នៅ​ចុង​ខែ​នេះ។​ គេ​ក៏​រំពឹង​ដែរ​ថា ​អាវុធ​នេះ​អាច​នឹង​ប្រើ​ប្រាស់​សម្រាប់​ការ​ប្រយុទ្ធ​​តតាំង​ជា​មួយ​នឹង​ក្រុម​ឥស្លាម​​​ ISIS៕​​​​​​​​​​​

 

ចុច​អាន៖ iPhone 6s ឆ្លាក់​រូប ​វ្ល៉ាឌីមៀរពូទីន ​ចេញ​លក់ហើយ​ តែ​តម្លៃ​ជាង​ ៣ ពាន់​ដុល្លារ​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​
ប្រភព៖ Express, RT​​