ភី​អិន​អិន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​កម្ម​វិធី​ព័ត៌មាន​ទូរទស្សន៍​ប្រកបដោយ​វិជ្ជាជីវៈ​

ភ្នំពេញ​: ​ភី​អិន​អិន (PNN) ដែលជា​ប៉ុស្តិ៍​ទូរទស្សន៍​ទំនើប​បំផុត និង​ថ្មី​បំផុត​របស់​កម្ពុជា បានធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ព័ត៌មាន​របស់ខ្លួន ដល់​មហាជន តាមរយៈ​ការចែក​ខិតប័ណ្ណ​នៅតាម​ចំណតរថយន្ត​ក្រុង និង​រថយន្តឈ្នួល​ចំនួន ១២ កន្លែង ក្នុង​រាជធានី​ក្រុងភ្នំពេញ ។​

​យុទ្ធនាការ​រយៈពេល​ពី​រ​ថ្ងៃ គឺ​បាន​ចាប់​ផើ្ដ​ម​ពីថ្ងៃ​សុក្រ និង​បន្ត​រហូតដល់​ថ្ងៃ​សៅរ៍ នៅតាម​ចំណតរថយន្ត​ក្រុង គឺ​ចំ​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ចាប់ផ្ដើម​ធ្វើដំណើរ​ចាក​ចេញពី​ទីក្រុង​ទៅកាន់​ស្រុកកំណើត​នា​តាម​បណ្ដារ ខេត្ត​នានា ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ហើយនឹង​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​បានដឹង​អំពី​កម្មវិធី​ព័ត៌មាន​របស់ PNN ផងដែរ ។

​ក្រុមការងារ​របស់​ស្ថានីយទូរទស្សន៍ PNN បាន​ចែក​ខិតប័ណ្ណ បង្ហាញ​អំពី​កម្មវិធី​ព័ត៌មាន​នាពេល​ព្រឹក ពេល​ល្ងាច និង​ពេលយប់ ដែលមាន​ការផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ ។​

​កម្មវិធី​ព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ PNN ត្រូវបាន​រៀបចំ និង​រាយការណ៍​ដោយ​អ្នកយកព័ត៌មាន​ដែលមាន​បទពិសោធន៍ មាន​វិជ្ជាជីវៈ និង​មានការ​ទទួលស្គាល់​ពីសា​ធា​រណៈ​ជន ហើយ​ក្នុងនោះ កម្មវិធី​ព័ត៌មាន​ក៏មាន​រួមបញ្ចូល​ទាំង​បទ​វិភាគ​លើ​បញ្ហា​សង្គម នយោបាយ សេដ្ឋកិច្ច និង​បទ​វិភាគ​លើ​ព្រឹត្តិការណ៍​អន្តរជាតិ ដោយ​អ្នកសារព័ត៌មាន​ល្បីឈ្មោះ គឺ​លោក ប៉ែន បូ​ណា ដែលជា​និពន្ធ​នាយក​ព័ត៌មាន​របស់​ទូរទស្សន៍ PNN និង​លោក ហ្ស​ង់ ហ្វ្រ​ង់​ស្វ័​រ​តាន់ ដែលជា​នាយក​វិទ្យុ​បារាំង​អន្តរជាតិ (RFI) និង​អ្នកសារព័ត៌មាន​ជាច្រើនរូប​ផ្សេងទៀត ។

​លោក Glen Felgate  ដែលជា​អគ្គនាយក​ស្ថានីយទូរទស្សន៍ PNN បាន​ថ្លែងថា​៖ “​យើង​សង្ឃឹមថា ប្រជាពលរដ្ឋ​នឹង​ចូលចិត្ត​តាមដាន​ទស្សនា​កម្មវិធី​ព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ PNN ហើយ​ទន្ទឹមនឹងនេះ យើង​ក៏​នឹង​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ប្រជាជន​ចង់ដឹង ទាក់ទង​នឹង​ការវិវត្តន៍​របស់​សង្គម​ជាតិ ក៏ដូចជា​ពិភពលោក​” ។​

​នៅក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ព័ត៌មាន​នោះ ក្រុមការងារ​បាន​ចែក​ខិតប័ណ្ណ​ប្រមាណ​ជា ១០ ម៉ឺន​សន្លឹក នៅតាម​ចំណតរថយន្ត​ក្រុង និង​ចំណត​តាក់ស៊ី​នានា ដូចជា​នៅ​ផ្សារ​ដើម​គរ ផ្សារ​អូរ​ឬ​ស្សី ច្បារអំពៅ បុរី​កីឡា និង​ផ្សារ​ចាស់​ជាដើម ។

​ស្ថានីយទូរទស្សន៍ PNN បាន​ចំណាយ​ទុនវិនិយោគ​ជាង ២០​លាន​ដុល្លារ​អាមេរិក ទៅលើ​ការសាងសង់​ស្ទូ​ឌី​យ៉ូ ក៏ដូចជា​ឧបករណ៍​ទំនើបៗ និង​ទឹកប្រាក់​រាប់លាន​ដុល្លារ​អាមេរិក​ទៀត ទៅលើ​ការផលិត​កម្មវិធី​។

​ភី​អិន​អិន គឺជា​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​គេ​អាច​ទស្សនា​ដោយ​ឥតគិតថ្លៃ ផ្សាយ​តាមរយៈ​ហ្វ្រេ​កង់ UHF​បង់​លេខ​៥៦ (UHF Channel 56) ។ ប៉ុស្តិ៍​នេះ​ក៏​អាច​ទស្សនា​បាន​នៅលើ​ទូរទស្សន៍​ខ្សែកាប និង​ទស្សនា​ផ្ទា​ល់ពី​ផ្កាយរណប​មកកាន់​គេហដ្ឋាន​របស់​អ្នក​។​

ភី​អិន​អិន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​កម្ម​វិធី​ព័ត៌មាន​ទូរទស្សន៍​ប្រកបដោយ​វិជ្ជាជីវៈ​

ភី​អិន​អិន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​កម្ម​វិធី​ព័ត៌មាន​ទូរទស្សន៍​ប្រកបដោយ​វិជ្ជាជីវៈ​

ភី​អិន​អិន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​កម្ម​វិធី​ព័ត៌មាន​ទូរទស្សន៍​ប្រកបដោយ​វិជ្ជាជីវៈ​