ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឆក់​ទូរស័ព្ទ​នៅ​ខណ្ឌ​ច្បារអំពៅ​

ភ្នំពេញ: សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ឆក់​ទូរសព្ទ័​ដៃ កាលពី​វេ​ល​ម៉ោងជាង​៤​រសៀល ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុចមុខផ្ទះ​លេខ​២ ផ្លូវជាតិ​លេខ​១ ភូមិ​ដើម​អំពិល សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ​។​

​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ដួង ចិត្ត ភេទ​ប្រុសអាយុ ៣០​ឆ្នាំ  ស្នាក់នៅ និង​មុខរបរ​មិន​ពិតប្រាកដ​។

​ចំណែក​នារី​​រងគ្រោះ​មានឈ្មោះ ពៅ សុខ​ហ៊ីម  អាយុ ១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយខេត្តកណ្តាល មុខរបរ​បុគ្គលិក​ផ្សារ​អ៊ី​អន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​រ៉ឺម៉ក​ចេញពីផ្សារ​អ៊ី​អន ត្រឡប់ទៅផ្ទះ ពេលមកដល់​ចំណុច​មុខផ្ទះ​លេខ​២ ផ្លូវជាតិ​លេខ​១ភូមិ​ដើម​អំពិល សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ជនរងគ្រោះ​ក៏​ឈប់​ម៉ូតូ​រ៉ឺម៉ក រួចចុះ​និយាយ​ទូរ​សព្ទ័ ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​បាន​ដើរមក​ពីក្រោយ​រួចឆក់យក​ទូរ​សព្ទ័​ដៃ ម៉ាក​អាយ​ហ្វូ​ន ហ្វ​រ​អេស ពណ៌​ស ពី​ជនរងគ្រោះ រួច​គេចខ្លួន​ទៅពួន​នៅក្នុង​វត្ត​ច្បារអំពៅ ពេលនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និងវត្ថុតាង​ទូរ​សព្ទ័​បញ្ជូនមក​ប៉ុស្តិ៍​ច្បារអំពៅ​១ ដើម្បី​ធ្វើការ​សាកសួរ​និង កសាងសំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​។

ចំណែក​វត្ថុតាង​ទូរស័ព្ទ​សមត្ថកិច្ច​បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕N​