លោក​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង បន្ត​កាន់តំណែង​ជា​អភិបាល​ខេត្តសៀមរាប ទោះបីជា​ល្បី​សុះសាយ​ថា មានការ​ដោះដូរ​ក៏ដោយ​

​សៀមរាប: ជាច្រើន​ខែ​មកនេះ មានការ​និយាយ​ពី​ម្នាក់​ទៅ​ម្នាក់ ជាពិសេស​ចេញពី​ប្រភព​មន្ត្រីរាជការ​តែ​ម្តងថា ថ្ងៃនេះ ឬ​ថ្ងៃនោះ នឹងធ្វើ​ការដោះដូរ​ចៅហ្វាយ ខេត្តសៀមរាប ពោលគឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង ត្រូវ​ផ្លាស់​ចេញពី​អភិបាលខេត្ត​សៀមរាប​។​

​ភាព​ល្បី​បន្តបន្ទាប់​នោះ ក្រុមមន្ត្រី​រាជការ​បាន​និយាយថា លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ត្រូវបាន​ផ្លាស់ប្តូរ​អោយ​បំរើ​គ្រប់​ខណ្ឌ​ដូចដើម​វិញ គឺ​នៅ​កងយោធពល​ខេមរភូមិន្ទ​។​
​    ​
​ប្រភព​នោះ បាន​បញ្ជាក់ថា ចៅហ្វាយ​ខេត្តសៀមរាប ជំនួស​ដោយ​លោក ច័ន្ទ សុផល អតីត​ជា​អភិបាលរង​ខេត្ត និង​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា ខេត្តសៀមរាប នោះ​ស្រាប់​។​
​    ​
​ប្រភព​មួយចំនួន បាន​បញ្ជាក់ថា អភិបាល​សៀមរាប​ថ្មី​នោះ មិនមែន​លោក ច័ន្ទ សុផល ទេ តែ​ជា​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ ដែល​ត្រូវជា​កូនប្រុស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។​
​    ​
​ប្រភព​នោះ បាន​បញ្ជាក់ថា ការដែល​គ្រោង​ផ្លាស់ប្តូរ​អភិបាលខេត្ត​សៀមរាប​នោះ ក៏ដោយ​សារ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត បច្ចុប្បន្ន អត់​សមត្ថភាព​ដឹកនាំ​មន្ត្រីរាជការ ក៏ដូចជា​អត់​ចេះ​ធ្វើការ​អភិវឌ្ឍន៍​ក្នុង​ខេត្ត អោយមាន​ការរីកចម្រើន​។
​    ​
​ពាក់ព័ន្ធ​នឹង​រឿង​ខាងលើ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក ប៊ុន ថា​ប្ញ​ទ្ធិ អ្នកនាំពាក្យ​សាលាខេត្ត មិនអាច​សុំ​ជួប​បំភ្លឺ​បានទេ នៅពេលនេះ ដោយ​លោក​ទាំងពីរ ទូរស័ព្ទ​ចូល​ហើយ គ្មាន​មនុស្ស​លើក​៕

លោក​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង បន្ត​កាន់តំណែង​ជា​អភិបាល​ខេត្តសៀមរាប ទោះបីជា​ល្បី​សុះសាយ​ថា មានការ​ដោះដូរ​ក៏ដោយ​

លោក​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង បន្ត​កាន់តំណែង​ជា​អភិបាល​ខេត្តសៀមរាប ទោះបីជា​ល្បី​សុះសាយ​ថា មានការ​ដោះដូរ​ក៏ដោយ​
​រូបភាពៈ លោក​ឃឹម ប៊ុន​សុង​ អភិបាលខេត្ត​សៀមរាប​