​ប្តី​កំណាច​ទាញ​កាំបិតផ្គាក់​កាប់​ប្រពន្ធ​របួសធ្ងន់​ព្រោះតែ​រឿង​ប្រច័ណ្ឌ​

​ខេត្តរតនគិរី​៖​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​នៅ​ស្រុក​កូន​មុំ​ករណី​ភ្លើង​ប្រច័ណ្ឌ ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​ប្តី​បាន​យក​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ស្ទើ ស្លាប់​ស្ទើរ​ស់​។​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១៣ និង​០៥​នាទី​ល្ងាច​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។ 

​    ​អធិការ​ស្រុក​កូន​មុំ លោក ភោគ សារិទ្ធ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ វាង ធិ​ន ភេទ​ប្រុស អាយុ​២៧ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ​ចំការ និង​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ស្រី ពៅ អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ​ចំការ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ 

​    ​លោក​បាន​បន្តទៀតថា ជនសង្ស័យ​បាន​ប្រច័ណ្ឌ​ប្រពន្ធ​ច្រើន​ខែ​មកហើយ ខណៈដែល​ជនសង្ស័យ​ជា​ប្តី​ពេលដែល​ផឹកស្រា​ចូលក្នុង​ពោះ​ម្តងៗ​តែង​មក ឈ្លោះប្រកែក ជាមួយ​ប្រពន្ធ និង​ប្រមាណ​កាប់​សម្លាប់ចោល​ជាច្រើន​ដង ទើប​មកដល់​ថ្ងៃកើតហេតុ​ខាងលើនេះ​ជនសង្ស័យ​បានមកពី​ផឹកស្រា​ជាមួយ​មិត្ត ភ័ក្ត្រ​ក្នុងភូមិ​ហើយ​បាន​ត្រលប់មក​ដល់ផ្ទះ​វិញ​ក៏​ឈ្លោះប្រកែក​ប្រពន្ធ ២-៣​ម៉ាត់​ក៏​ស្ទុះ​ទៅយក​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ប៉ិ​ស​ដាច់ ក​ស្លាប់ ក្រោយពី​កាប់​ហើយ​សាច់ញាតិ​ក្នុងភូមិ​បាន​បញ្ជូន​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​កូន​មុំ តែ​គ្រូពេទ្យ​ប្រាប់ថា​របួសធ្ងន់​ខ្លាំងពេក​មិនអាច​ព្យាបាល​បានទេ​ឲ្យ សាច់ញាតិ​បញ្ជូនទៅ​ភ្នំពេញ​ជាបន្ទាន់​។ 

​    ​ចំណែក​ជនសង្ស័យ​ជា​ប្តី​បាន​កាប់​ប្រពន្ធ​ហើយ​នោះ​រត់គេចខ្លួន​ទៅ​ពួន​នៅ​ចំការ ក្បែរ​ភូមិ​នោះ ប៉ុន្តែ​សមត្ថកិច្ច​បាន​ពង្រា​យក​ម្លាំ​ង​គ្រប់​ច្រកល្ហក​តាម​ចាប់​ជនសង្ស័យ នោះបាន ហើយក៏​បានមក​អធិការ​ស្រុក​កូន​មុំ ដើម្បី​ចាត់ការ​តាម​និ​តី​វិធិ​ច្បាប់​។ នា​រដូវ​បុណ្យ​ភ្ជុំ​នេះ​ក្រុមគ្រួសារ​គេ​ដទៃ​គេ​ប្រឹង​ធ្វើបុណ្យ​ធ្វើ​ទាន ចំណែក​គ្រួសារ​មួយ​នេះ​គិតតែ​ពី​ឈ្លោះ​គ្នា​ទាស់ទែង​គ្នា រហូតដល់​កើតមាន​អំពើ​ហឹ​ង្សា ធ្វើ​ឲ្យ​ប្តី​ជាប់គុក​ចំណែក​ប្រពន្ធ​ដេកពេទ្យ ត្រូវបាន​សម​ត្ត​កិច្ច​នគ​បាល​ស្រុក​កូន​មុំ ធ្វើ​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

​ប្តី​កំណាច​ទាញ​កាំបិតផ្គាក់​កាប់​ប្រពន្ធ​របួសធ្ងន់​ព្រោះតែ​រឿង​ប្រច័ណ្ឌ​
​ប្តី​កំណាច​ទាញ​កាំបិតផ្គាក់​កាប់​ប្រពន្ធ​របួសធ្ងន់​ព្រោះតែ​រឿង​ប្រច័ណ្ឌ​
​ប្តី​កំណាច​ទាញ​កាំបិតផ្គាក់​កាប់​ប្រពន្ធ​របួសធ្ងន់​ព្រោះតែ​រឿង​ប្រច័ណ្ឌ​