ម្ចាស់​សា​ឡង់​បូម​ខ្សាច់​ម្នាក់​ស្រវឹង​ដើរ​រអិល​ជើង​ធ្លាក់ទឹក​លង់​ស្លាប់

​រាជធានី​ភ្នំពេញ​៖​ម្ចាស់​សា​ឡង់​បូម​ខ្សាច់​ម្នាក់​បាន​រអិល​ជើង​ធ្លាក់​ពីលើ​សា​ឡង់​លង់ទឹក ស្លាប់​ខណៈ​រូបគេ​ស្រវឹងស្រា​ហើយ​ដើរ​ជាន់​ទុយោ​រអិល​ជើង​ដួល​បោក​ក្បាល ធ្លាក់ចូល​ក្នុង​ទឹក​បាត់​លុះ​ព្រឹក​ឡើង​ទើប​គេ​រាវ​រកឃើញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៥ នៅ​ចំណុច​ច្រាំងទន្លេ​មុខ​វត្ត​គៀន​ឃ្លាំង ភូមិ​គៀន​ឃ្លាំង សង្កាត់ ខណ្ឌ​ជ្រោយចង្វា។ 

​    ​ជនរងគ្រោះ​ឈ្មោះ ស៊ុន​ពិសិដ្ឋ ភេទ​ប្រុស​អាយុ​២៧​ឆ្នា​ស្នាក់នៅ​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ ។ 

​    ​បើតាម​សម្តី​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ដែល​នៅក្នុង​ហេតុការណ៍​នោះ បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​ពួកគេ​ទាំង​២​នាក់​បាននាំគ្នា​ផឹក​សី​ុ​រហូត ស្រវឹង​ទាំងអស់គ្នា​រួច​នាំគ្នា​មក​ដេកចាំ​សា​ឡង់ ខណៈ​កម្មក​បាន​សម្រាក់​ការងារ​ទៅលេង​ស្រុកកំណើត​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​អស់​។ 

​    ​ប្រភព​ដដែល​បន្តថា ខណៈ​ពួកគេ​ឡើងមក​ដល់​លើ​សា​ឡង់​ជនរងគ្រោះ​បាន​ដើរ​ជាន់​លើ​ទុយោ​រអិល​ជើង ដួល​បោក​ក្បាល​ទៅនឹង​គែម​សា​ឡង់ រួច​ធ្លាក់​ចូលក្នុង​ទឹក​លិច​បាត់​ភ្លាមៗ​នោះដែរ​អ្នករួមដំណើរ​ទៅ​ជាមួយនិង​ជនរងគ្រោះ​ឃើញ​ក៍បាន​លោត​ចុះទៅ ក្នុង​ទឹក​រាវ​រកតែ​ជា​អកុសល រាវរក​មិនឃើញ​សោះ​។ 

​    ​ក្រោយពី​ជនរងគ្រោះ​លិច​បាត់ទៅ​ក្នុង​ទឹក​ហើយ រូបគេ​បាន​ទូរ​សព្ទ័​ប្រាប់​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ឲ្យ​ជួល​ទូក​ខ្មែរឥស្លាម មក​រាវរក​ក្នុងតម្លៃ​៧០០​ដុល្លារ ដោយ​មុជ​រាវ​តាំងពី​ម៉ោង​កើតហេតុ​ហូត​ដល់​ព្រឹក​ព្រលឹម​ទើប​រក​សាកសព​ឃើញ រួច​ស្រង់​យកមក​តំកល់ទុក​នៅ​វត្ត​ព្រែក​តា​គង់​ដើម្បី​ធ្វើបុណ្យ​តាម ប្រពៃណី​៕

ម្ចាស់​សា​ឡង់​បូម​ខ្សាច់​ម្នាក់​ស្រវឹង​ដើរ​រអិល​ជើង​ធ្លាក់ទឹក​លង់​ស្លាប់