តើលោកអ្នក ដឹងទេថា Kids City នឹងមានអ្វីពិសេស សម្រាប់ឱកាស ថ្ងៃបុណ្យភ្ជុំបិណ្ឌ?

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យជាតិ ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា តាមទំនៀមទំលាប់តាំង ពីបុរាណ មក។ អាជីវកម្មភាគច្រើន បានឈប់ពីការងារ រយៈពេលបីថ្ងៃ សម្រាប់ឱ្យបុគ្គលិករបស់ពួកគេ អាចវិលត្រឡប់ទៅ ស្រុកកំណើតរៀងៗខ្លួន ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ តាមប្រពៃណី។

តើយើងគួរទៅកម្សាន្តនៅទីណាពេលបុណ្យភ្ជុំបិណ្ឌនេះ?
នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិនេះ មជ្ឈមណ្ឌលកម្សាន្ត Kids City នឹងផ្ដល់ជូននូវភាព សប្បាយរីករាយ ជាច្រើនដល់ អស់លោកអ្នកទាំងអស់គ្នា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ខែតុលា។ Kids City មានការបង្ហាត់បង្ហាញ ពីការធ្វើនំអន្សមខ្មែរពីចុងភៅ (មកពីភោជនីយដ្ឋានចាយា) ដែលមានបទពិសោធន៍ធ្វើនំអន្សមយក្សហើយលោកអ្នក អាចធ្វើការភ្លក្សបានគ្រប់គ្នា អ្វីដែលកាន់តែអស្ចារ្យជាងនោះទៅទៀត លោកអ្នក អាចរីករាយជាមួយសំបុត្រ កម្សាន្ត ពេញមួយថ្ងៃ ( 1 Day Pass ) និងទទួលបាននូវការបញ្ចុះតម្លៃដ៏ពិសេសទៀតផង។

នាឱកាសបុណ្យ ភ្ជុំបិណ្ឌ យើងខ្ញុំសូមជូនពរអស់លោកអ្នក និងក្រុមគ្រួសារឲ្យជួបតែ សំណាង ល្អ រកទទួលទាន មានបាន និងជួបតែពុទ្ធពរទាំង៤ប្រការ។

យើងខ្ញុំនឹងរង់ចាំទទួលស្វាគមន៍ អតិថិជនទាំងអស់ និងក្រុមគ្រួសាររបស់អស់លោកអ្នកដោយ សេចក្តីរីករាយ។
ព័ត៌មានបន្ថែមនៃកម្មវិធីនេះ សូមសាកសួរតាមរយះលេខ៖ 023 220 088 / 078 919 888
Facebook: Kids City Asia
Website : www.kidscityasia.com

តើលោកអ្នក ដឹងទេថា Kids City នឹងមានអ្វីពិសេស សម្រាប់ឱកាស ថ្ងៃបុណ្យភ្ជុំបិណ្ឌ?