សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដាក់ចេញនូវទិសដៅ អភិវឌ្ឍគុណភាព បង្រៀននិងស្រាវជ្រាវ របស់សាស្រ្តាចារ្យ

ភ្នំពេញ៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានដាក់ចេញនូវ ទិសដៅអភិវឌ្ឍ គុណភាពបង្រៀន និង ស្រាវជ្រាវរបស់សាស្រ្តាចារ្យ តាមរយៈកិច្ចប្រជុំ សាស្រ្តាចារ្យរបស់ខ្លួន ក្រោមអធិបតីភាពលោក ស្តើង សុខុម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា នាព្រឹកថ្ងៃទី០៩ខែតុលាឆ្នាំ២០១៥។

លោក ស្តើង សុខុម បានគូសបញ្ជាក់ថា ទស្សនវិជ្ជារបស់ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ចំពោះការ ធានា គុណភាពបណ្តុះបណ្តាល គឺត្រូវចាប់ផ្តើមពីការធានាគុណភាព ចំពោះដំណាក់កាលបីនៃយន្តការ បណ្តុះបណ្តាល គឺៈ១-ការជ្រើសរើសធាតុចូល Inputs ដែលមានគុណភាព (រួមមានការជ្រើសរើសបាន និស្សិតមានសមត្ថភាព និងវិន័យ សាស្រ្តាចារ្យ បុគ្គលិកសិក្សាដែលមានគុណវុឌ្ឍិខ្ពស់ សម្ភាររូបវន្តនិងបរិក្ខាសិក្សាសមស្រប) ២-គុណភាព នៃការគ្រប់គ្រង ដំណើរការបណ្តុះបណ្តាល (Quality of Training Management) ដែលផ្តើមចេញពី ប្រសិទ្ធភាព និងភាពស៊ីសង្វាក់គ្នានៃបណ្តាតួអង្គ Inputs ទាំងអស់ ក្នុងបេសកកម្មឆ្ពោះទៅសម្រេច គោលដៅរួមនៃការ បណ្តុះបណ្តាល ដែលមានគុណភាព ធានាបានភាពមានមុខរបរ និងមានការងារធ្វើខ្ពស់របស់និស្សិត ក្រោយពី បញ្ចប់ការបណ្តុះបណ្តាល មានន័យថា សាស្រ្តាចារ្យ និស្សិត រដ្ឋបាលសិក្សា សេវា កម្មគាំទ្រ និងអ្នកពាក់ព័ន្ធ ទាំងអស់ សុទ្ធតែបានយល់ច្បាស់ ពីតួនាទីភារកិច្ចរៀងៗខ្លួន និងប្តេជ្ញាបំពេញ ឲ្យបានល្អ ឆ្ពោះទៅគោលដៅរួម និង ៣-ការតម្រង់ទិសនិងបំពេញបន្ថែមដល់និស្សិតដែល ទើបបានបញ្ចប់ការសិក្សា នូវគុណវុឌ្ឍិសមស្រប ដោយត្រូវ បន្ថែមពីលើសមត្ថភាពវិជ្ជាជីវៈ នូវបុគ្គលិក លក្ខណៈសម្បត្តិ ដែលសាកសមបំផុតសម្រាប់ការងារ និង មុខរបរ នីមួយៗ។

លោកបានបន្ថែមថា ក្នុងន័យនេះ ទន្ទឹមនឹងការធ្វើសុក្រឹតកម្ម និងអភិវឌ្ឍការប្រតិបត្តិការងាររបស់បណ្តាតួអង្គ និង យន្តការបណ្តុះបណ្តាល ថ្ងៃនេះសាកលវិទ្យាល័យដាក់ចេញនូវ ទិសដៅអភិវឌ្ឍគុណភាពបង្រៀន និងស្រាវជ្រាវ របស់សាស្រ្តាចារ្យ ដែលជាផ្នែកមួយដ៏សំខាន់នៃយន្តការធានាគុណភាព ដោយ អង្គប្រជុំបានដាក់ចេញនូវ ឯកសារ បន្ថែមចំនួនបី សម្រាប់សាស្រ្តាចារ្យប្រតិបត្តិគឺៈ ១-អនុក្រឹត្យលេខ ១២៦ អនក្រ.បក ស្តីពីក្រមសីលធម៌វិជ្ជាជីវៈ គ្រូបង្រៀន ២-បទបញ្ជាផ្ទៃក្នុងសំខាន់ៗសម្រាប់សាស្រ្តាចារ្យនិង ៣-សេចក្តីណែនាំសំខាន់ៗស្តីពីការអភិវឌ្ឍ គុណភាព បង្រៀននិងស្រាវជ្រាវរបស់សាស្រ្តាចារ្យ។ ដែលតាម រយៈចំណាត់ការ និងការអភិវឌ្ឍបន្ថែមលើយន្តការ និងតួអង្គដែលចូលរួមក្នុងដំណើរការបណ្តុះបណ្តាល ទាំងនេះ សាកលវិទ្យាល័យរំពឹងថា គុណភាពនៃការបង្រៀន និងស្រាវជ្រាវរបស់សាស្រ្តាចារ្យ ក៏ដូចជា គុណភាពសិក្សារបស់និស្សិត និងគុណភាពបណ្តុះបណ្តាលរបស់ សាកលវិទ្យាល័យទាំងមូល នឹងកាន់តែ មានការអភិវឌ្ឍខ្ពស់ថែមទៀតជាក់ជាមិនខាន។ ជាមួយគ្នានេះដែរក្រោយ បញ្ចប់កិច្ចប្រជុំក៍មានហូបបាយ សាមគ្គីរវាងថ្នាក់ដឹកនាំ បុគ្គលិកសិក្សា និងសាស្រ្តាចារ្យផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងចំនោមសាកលវិទ្យាល័យធំៗ CUS មានថ្លៃសិក្សាសមរម្យជាងគេនិងមានការ បណ្តុះបណ្តាល ធនធានមនុស្សឲ្យមាន ១- គុណភាព មានន័យថា ការបង្រៀន ការរៀន ការអនុវត្ត កាស្រាវជ្រាវ និងសេវាកម្មគ្រប់ប្រភេទប្រកបដោយគុណភាពខ្ពស់ ២-សមត្ថភាពវិជ្ជាជីវៈ បណ្តុះបណ្តាលឲ្យមានចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ៣-បុគ្គលិកលក្ខណសម្បត្តិល្អ គឺបណ្តុះបណ្តាលឲ្យមានចរិយាសម្បត្តិ រូបសម្បត្តិ ភាពសកម្មក្នុងការងារ និងសិល្បៈនៃការរស់នៅល្អ។ប៉ុន្មានឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS មាន ការរីកចម្រើនយ៉ាងខ្លាំង ដោយមានសាខានិងទីតាំងទាំងអស់ចំនួន៩ និងមានកំណើននិស្សិតដល់ជិត ពីរម៉ឺននាក់ កំពុងសិក្សាក្នុងឆ្នាំសិក្សា២០១៥-២០១៦នេះ។សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានធ្វើកិច្ច សហប្រតិបត្តិការនិងចុះអនុស្សរណៈយោគយល់(MOU)ជាមួយស្ថាប័ន ក្រុមហ៊ុន អង្គការជិត៥០០ ដើម្បីបង្ក លក្ខណៈ ឲ្យនិស្សិត ចុះកម្មសិក្សា ហាត់ការ រកការងារធ្វើ ការបង្កើតមុខរបររបស់និស្សិតក្រោយ បញ្ចប់កាសិក្សា របស់ខ្លួន៕

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដាក់ចេញនូវទិសដៅ អភិវឌ្ឍគុណភាព បង្រៀននិងស្រាវជ្រាវ របស់សាស្រ្តាចារ្យ

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដាក់ចេញនូវទិសដៅ អភិវឌ្ឍគុណភាព បង្រៀននិងស្រាវជ្រាវ របស់សាស្រ្តាចារ្យ

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដាក់ចេញនូវទិសដៅ អភិវឌ្ឍគុណភាព បង្រៀននិងស្រាវជ្រាវ របស់សាស្រ្តាចារ្យ

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដាក់ចេញនូវទិសដៅ អភិវឌ្ឍគុណភាព បង្រៀននិងស្រាវជ្រាវ របស់សាស្រ្តាចារ្យ