Liverpool តែងតាំងលោក Jurgen Klopp ជាគ្រូបង្វឹកថ្មីក្នុងតម្លៃខ្លួន ១៥លានផោន

ក្រុងលីវើភូល៖ ក្លឹបហង្សក្រហម Liverpool បានតែងតាំងលោក Jurgen Klopp ក្នុងធ្វើជាគ្រូបង្វឹកថ្មីជំនួសកៅអីលោក Brendan Rodgers ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥នេះតទៅដោយទទួលបានតម្លៃពលកម្ម១៥លានផោន ក្នុងកិច្ច សន្យារយៈពេល៣ឆ្នាំ ។

អតីតគ្រូបង្វឹកក្លឹបអាល្លឺម៉ង់ Borussia Dortmund វ័យ៤៨ឆ្នាំ បានក្លាយជាគ្រូបង្វឹកថ្មីក្នុងតួនាទីជាគ្រូបង្វឹកបង្គោលនៅ ទឹកដីកីឡដ្ឋាន Anfield និងត្រៀមដឹកនាំ Liverpool ១ប្រកួតដំបូងលេងនៅក្នុងផ្ទះរបស់ក្រុម Tottenham Hotspur នៅថ្ងៃទី១៧ ខែតុលា សប្តាហ៍ក្រោយផងដែរនៅ Premier League គ្រាដែលក្រុមហង្សកំពុងឈរនៅលេខ១០បណ្តោះ បន្ទាប់ពីឆ្លងកាត់៨ប្រកួតក្នុងរដូវកាលឆ្នាំ២០១៥-២០១៦នេះ ។

Klopp ឥតការងារធ្វើរយៈពេលជាង៥ខែមកហើយ តាំងពីបានលាលែងពីតំណែងជាគ្រូបង្វឹកធំក្នុងក្លឹប Dortmund ដោយបានដឹកនាំក្លឹបមួយនេះ (Dortmund) រយៈពេល៧ឆ្នាំមកនេះ ដោយនឹងទទួលបានប្រាក់ឈ្នួល៥លានផោនក្នុង ១ឆ្នាំ និងអាចកើនដល់៧លានផោន ជាមួយនឹងប្រាក់បន្ថែមធ្វើបានល្អនៅ Premier League និងជាប់លេងជម្រុះក្នុង Champions League រដូវកាលក្រោយ ៕

Liverpool តែងតាំងលោក Jurgen Klopp ជាគ្រូបង្វឹកថ្មីក្នុងតម្លៃខ្លួន ១៥លានផោន

Liverpool តែងតាំងលោក Jurgen Klopp ជាគ្រូបង្វឹកថ្មីក្នុងតម្លៃខ្លួន ១៥លានផោន