[ព័ត៌មាន] Apple ថា ភាពខុសគ្នារយៈពេលថ្ម រវាង បន្ទៈឈីប A9 របស់ Samsung និង TSMC គឺប្រមាណ 2% ទៅ 3% ប៉ុណ្ណោះ

[ព័ត៌មាន] Apple ថា ភាពខុសគ្នារយៈពេលថ្ម រវាង បន្ទៈឈីប A9 របស់ Samsung និង TSMC គឺប្រមាណ 2% ទៅ 3% ប៉ុណ្ណោះ
ក្រុមហ៊ុន Apple កាលពីពេលថ្មីនេះ បានចេញសេចក្តីថ្លែងការណ៍ ផ្លូវការមួយ ដើម្បីឆ្លើយតបនឹងចម្ងល់ ទាក់ទងនឹង បន្ទៈឈីប A9 ដែលមានបំពាក់នៅលើ iPhone 6s/6s Plus។ Apple បានអោយដឹងថា ការធ្វើតេស្ត របស់វិុបសាយមួយចំនួន ដែលរកឃើញថា បន្ទៈឈីប A9 ដែលផលិតឡើងដោយ ក្រុមហ៊ុន TSMC មាន រយៈពេលថ្មប្រើបាន 2 ម៉ោង យូរជាង បន្ទៈឈីប A9 របស់ Samsung នោះ គឺជា រឿងមិនពិតនោះទេ។

Apple បានប្រាប់ថា បន្ទៈឈីបនីមួយៗ ដែលខ្លួនបានផលិត គឺសុទ្ធតែ ស្របទៅតាមស្តង់ដារខ្ពស់មួយ ដែលខ្លួន បានកំណត់ ហើយដែលផ្តល់ជូននូវ សមត្ថភាព និងរយៈពេលថ្ម ល្អបំផុត មិនថា iPhone 6s នោះ ពណ៌អ្វី ទំហំផ្ទុកប៉ុន្មាន ឬ ម៉ូដែលអ្វីនោះទេ។ ការតេស្ត (ដោយវិុបសាយមួយចំនួន) កន្លងមក ដោយដំណើរការ អង្គគណនា អោយវា គណនាការងារធ្ងន់ជាប់ជាប្រចាំ រហូតដល់ថ្មវា អស់នោះ គឺមិនឆ្លុះបញ្ចាំង នូវការប្រើប្រាស់ ពិតប្រាកដ ជារៀងរាល់ថ្ងៃ របស់អ្នកប្រើប្រាស់ នោះទេ ពីព្រោះ ការប្រើប្រាស់ទូទៅ មិនទាមទារអោយ អង្គគណនា ធ្វើការជាប់ជាប្រចាំ នោះទេ។ វា ជាវិធីមួយខុស ក្នុងការវាស់ រយៈពេលថ្មប្រើការ ជាទូទៅ។ បើតាម ការតេស្តរបស់យើង និងទិន្នន័យរបស់អ្នកប្រើប្រាស់ បានបង្ហាញថា រយៈពេលថ្ម របស់ iPhone 6s និង iPhone 6s Plus បើទោះជាវា មានគ្រឿងបន្លាស់ ខុសគ្នាក៏ដោយ ក៏រយៈពេលប្រើប្រាស់ថ្មរបស់វា ខុសគ្នា ត្រឹមរវាង 2% ទៅ 3% ប៉ុណ្ណោះ។ ការខុសគ្នានេះ សឹងតែ មិនគួរអោយចាប់អារម្មណ៍ផង ហើយពិេសស នៅលើ iOS 9 មានមុខងារ ជួយសន្សំសំចៃថ្ម Low Power Mode ទៀតនោះ៕
ប្រភព: PhoneArena» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)