ខ្សែការពារ​ក្លិប Man Utd រំពឹង​ជា​សះស្បើយ​មុន​កាលកំណត់

ជា​ដំណឹង​ល្អ​មួយ​របស់​អ្នកគាំទ្រ​ក្លិប​បិសាច​ក្រហម Man Utd ដែល​កីឡាករ លុក ស នឹង​ត្រឡប់​ចូល​លេង​មុន​កាលកំណត់ ក្រោយ​ពី​ជើង​ស្ដាំ​បាក់​ក្នុង​ពេល​ប្រកួត​យូ​ហ្វា ឆេ​ម​ពាន​លី​ក ជុំ​ដំបូង​ក្នុង​ពូ​ល​B ដែល​ក្លិប Man Utd ចាញ់​ក្លិប PSV Eindhoven ១-២ កាលពី​ខែកញ្ញា ។

ដំណាក់កាល​ដំបូង​ពួក​គេ​គិត​ថា ក្នុង​រដូវ​កាល​នេះ​អាច​មិន​បានឃើញ​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ​ចូល​លេង​ឱ្យ​Man Utd ។ ប៉ុន្តែ​សម្រាប់​ព័ត៌មាន​ចុង​ក្រោយ​បង្ហាញ​ថា អាការ​របួស​របស់​កីឡាករ​លុក​ស បាន​វិ​វត្ត​ទៅ​រក​ស្ថាន​ភាពល្អ​ជាង​មុន ដោយ​អាច​កាន់​ឈើច្រត់​ដើរ​លើ​ដងផ្លូវ​ក្នុង​ក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ដើម្បី​សាកល្បង​ទ្រ​ទម្ងន់​ខ្លួន​ថា​តើ​នឹង​មាន​បញ្ហា​អ្វី​កើតឡើង ?

កាលពីមុន​នេះ​ខ្សែការពារ​អាយុ​២០​ឆ្នាំ​រូប​នេះ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីលាន​ហាត់​សម «​ឃែ​រីង​តុ​ន​» ដើម្បី​ជួបជុំ​មិត្តភក្តិ​ដែរ ៕