វិធី​គ្រប់​គ្រង​ហាង​កាហ្វេ​ទោះ​សា​ខា​ច្រើន​ ក៏​មិន​បារម្ភ​ខ្លាច​កូន​ចៅ​កេង​ប្រវ័ញ្ច

វិធី​គ្រប់​គ្រង​ហាង​កាហ្វេ​ទោះ​សា​ខា​ច្រើន​ ក៏​មិន​បារម្ភ​ខ្លាច​កូន​ចៅ​កេង​ប្រវ័ញ្ច

ពេល​បើក​អាជីវកម្ម​ជោគ​ជ័យ​ ម្ចាស់​ហាង​តែង​ចង់​ពង្រីក​បន្ថែម​សាខា​ ដើម្បី​ទទួល​បាន​ការ​ពេញ​និយម​កាន់​តែ​ច្រើន។ តែ​បើ​ច្រើន​កន្លែង ហើយ​មេ​តែ​ម្នាក់​រវល់​ទៀត ជួន​កាល​អាច​កូន​ចៅ​ឆ្លៀត​ឱកាស​កេង​លួច​លុយ ខាត​ចុង​ខាត​ដើម​ក៏​ថា​បាន។

 

 

វិធី​គ្រប់​គ្រង​ហាង​កាហ្វេ​ទោះ​សា​ខា​ច្រើន​ ក៏​មិន​បារម្ភ​ខ្លាច​កូន​ចៅ​កេង​ប្រវ័ញ្ច

 

ចំពោះ​គន្លឹះ​ក្នុង​ការ​គ្រប់​គ្រង​ហាង​ដែល​មាន​សាខា​ច្រើន​នេះ លោក ខៀវ​ណា​រ៉ុន ម្ចាស់​អាជីវកម្ម​លក់​កាហ្វេ Hope Cafe ប្រាប់​ថា លោក​គ្មាន​បារម្ភ​ចំពោះ​ការ​កេង​ប្រវ័ញ្ច​ ពី​បុគ្គលិក​នោះ​ឡើយ បើ​ទោះ​បាន​​បើក​កន្លែង​លក់​កាហ្វេ​​រហូត​ដល់​ ៩​ សាខា​ ក្នុង​រាជធានី​ភ្នំពេញ​ក៏​ដោយ។ លោក​ចែក​រំលែក​ថា នេះ​ដោយ​សារ​គ្រប់​គ្រង​ច្បាស់​លាស់។
លោក​បន្ត​ថា ការ​បើក​សាខា​ច្រើន​តែង​ជួប​បញ្ហា​ ព្រោះ​ជួន​កាល​បុគ្គលិក​ដាក់​បរិមាណ​កាហ្វេ​មិន​ស្មើ​គ្នា ជួន​កាល​សា​ខា​ទី​ ១ ​ដាក់​ប៉ុណ្ណេះ ចំណែក​សា​ខា​ទី ​២​ ដាក់​ប៉ុណ្ណោះ ធ្វើ​ឲ្យ​អតិថិជន​ថ្នាំង​ថ្នាក់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កេរ្តិ៍ឈ្មោះ​ហាង។ ដូច្នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោយ​ដឹង​ថា ព្រឹក​នេះ​ បញ្ចេញ​ប៉ុន្មាន​លីត្រ ហើយ​ទៅ​ផ្ទៀង​ផ្ទាត់​នឹង​របាយការណ៍​ដែល​បុគ្គលិក​លក់។ លើស​ពី​នេះ ត្រូវ​ធ្វើ​គំនូស​ដោយ​ឌីហ្សាញ​លើ​កែវ​កាហ្វេ​ពី​កម្រិត​ថា កាហ្វេ​ដាក់​ចំណុះ​ប៉ុន្មាន ស្ករ​ដាក់​ប៉ុណ្ណា។ ដូច្នេះ​អាច​ប្រាកដ​ថា ​គ្រប់​សាខា​មាន​ការ​លក់​បរិមាណ​កាហ្វេ​ឲ្យ​អតិថិជន​ស្មើ​ៗ​គ្នា និង​ មិន​អាច​ឲ្យ​បុគ្គលិក​ប្រវ័ញ្ច​បាន​ឡើយ។
ចំណែក ម្ចាស់​អាជីវកម្ម​លក់​កាហ្វេ​មណ្ឌលគិរី កញ្ញា ផុង ចាន់ ដែល​មាន​សាខា​ចំនួន​ ៣​ កន្លែង បាន​បង្ហើប​ពី​គន្លឹះ​នេះ​ ដោយ​ជួល​បុគ្គលិក​ដែល​អាច​ទុក​ចិត្ត​បាន​តែ​ប៉ុណ្ណោះ គឺ​ជា​សាចញាតិ​ដែល​អាច​ទុក​ចិត្ត​បាន។ ទន្ទឹម​នឹង​នោះ ក៏​ត្រូវ​ចុះ​មក​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង​ផង​ដែរ ដោយ​ផ្ទៀង​ផ្ទាត់​តាម​របាយការណ៍​ជា​រៀង​រាល់​ថ្ងៃ៕

 

 

 

 

សូមអាន ៖  ចង់​បើក​ហាង​កាហ្វេ គួរ​ដឹង​៦ជំហាន​នេះ

 

អត្ថបទ៖ លឹម សុ​នា