ជណ្ដើរ​យន្ត​លេប​យក​​កុមារ​៤ឆ្នាំ​ម្នាក់​ ខណៈ​ម្ដាយ​បាន​ត្រឹម​​ស្រែក​យំ


ជណ្ដើរ​យន្ត​លេប​យក​​កុមារ​៤ឆ្នាំ​ម្នាក់​ ខណៈ​ម្ដាយ​បាន​ត្រឹម​​ស្រែក​យំ

​កុមារ​អាយុ​៤​ឆ្នាំ​ម្នាក់​ បាន​ស្លាប់​​ក្រោយ​​​ជាប់​ក្នុង​ជណ្ដើរ​យន្ត នៅ​ស្ថានីយ​រថយន្ត​ភ្លើង​ក្រោម​ដី​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ នៅ​ទីក្រុង​ឆុងឈីង ប្រទេស​ចិន។

 

ហេតុការណ៍​នេះ​បាន​កើត​ឡើង ខណៈ​កុមារ​នេះ​ឈរ​ផ្អែក​នឹង​​បង្កាន់​ដៃ​​ជណ្ដើរ​យន្ត​ដែល​កំពុង​តែ​វិល ពេល​កំពុង​ប្រលែង​លេង​ជាមួយ​ប្អូន​ស្រី​អាយុ​ ៣ឆ្នាំ​ ហើយ​​បាន​ដួល​​​ រួច​ត្រូវ​ជណ្ដើរ​យន្ត​ទាញ​ចូល​ទៅ​ក្នុង​តែ​ម្ដង។

 

ជណ្ដើរ​យន្ត​លេប​យក​​កុមារ​៤ឆ្នាំ​ម្នាក់​ ខណៈ​ម្ដាយ​បាន​ត្រឹម​​ស្រែក​យំ

 

​​​ភ្លាមៗ​ក្រោយ​កើត​ហេតុ បុគ្គលិក​នៅ​ទីនោះ​​ ​បាន​ចុច​បិទ​ជណ្ដើរ​យន្ត និង​ប៉ុនប៉ង​ជួយ​សង្គ្រោះ​ ប៉ុន្តែ​ក្មេង​បាន​ស្លាប់ ក្រោយ​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ ​ដោយសារ​ខ្ទាំ​ទ្រូង​ខ្លាំង។ បើ​យោង​ទៅ​តាម​ការ​​​ប្រកាស​ព័ត៌មាន កូន​ទាំង​ពីរ​នាក់ ត្រូវ​ម្ដាយ​ទុក​ចោល​ឲ្យ​រត់​លេង​នៅកន្លែង​កើត​ហេតុ។

 

គ្រោះ​ថ្នាក់​នេះ​បាន​បង្ក​ឲ្យ​មានការ​ពិភាក្សា​យ៉ាង​ក្ដៅ​គគុក លើ​បណ្ដាញ​សង្គម​ចិន ដោយ​ភាគ​ច្រើន​បន្ទោស​លើ​ម្ដាយ​ដែល​ទុក​កូន​ចោល​មិន​ទទួល​ខុស​ត្រូវ​​នៅ​ទី​សាធារណៈ។

 

ការ​ជួប​គ្រោះ​ថ្នាក់​ដោយ​សារ​ជណ្ដើរ​យន្ត​ក្នុង​ប្រទេស​ចិន​ មិន​មែន​ជា​លើក​ទី​មួយ​ឡើយ។ នេះ​ជា​ករណី​ទី៤ហើយ ដែល​បាន​កើត​ឡើង​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ដោយ​ឧបទ្ទវហេតុ​មុន​ៗ​បង្ក​ដោយ​បញ្ហា​បច្ចេកទេស​ជណ្ដើរ​យន្ត​ផ្ទាល់ ដូច​ជា​បាក់​ស្រុត​​​កន្លែង​ចេញ​ពី​ជណ្ដើរ​ជាដើម៕

 

ជណ្ដើរ​យន្ត​លេប​យក​​កុមារ​៤ឆ្នាំ​ម្នាក់​ ខណៈ​ម្ដាយ​បាន​ត្រឹម​​ស្រែក​យំ

 

ជណ្ដើរ​យន្ត​លេប​យក​​កុមារ​៤ឆ្នាំ​ម្នាក់​ ខណៈ​ម្ដាយ​បាន​ត្រឹម​​ស្រែក​យំ

 

ប្រែ​សម្រួល៖​ឡេង​ ភារុណ
ប្រភព៖ CCTV​​