អត្ថប្រយោជន៍ហួសស្មានពីសំបកចេក ដែលអ្នកមិនគួរមើលរំលង

អ្នកគិតថា​សំបកចេកគ្មាន​អត្ថប្រយោជន៍​មែនទេ? ជាការពិត​ណាស់ ជាទូទៅ​គ្មាននរណាម្នាក់​យកចិត្តទុកដាក់​ចំពោះ​អត្ថប្រយោជន៍​ជាច្រើន​របស់វា​​នោះទេ។ តែ​ទោះជាយ៉ាងណា មាន​មនុស្សតិចណាស់ ដែលបានដឹង​ពីអត្ថប្រយោជន៍​របស់សំបកចេក​សម្រាប់សុខភាព។
 
អត្ថប្រយោជន៍ហួសស្មានពីសំបកចេក ដែលអ្នកមិនគួរមើលរំលង 
តើអ្នកដឹងទេថា ផ្លែចេក​ដែលមាន​សំបកលឿង មានផ្ទុកនូវ​សារធាតុ ប៉ូតាស្យូម, ម៉ាញ៉េស្យូម និងជាតិសរសៃ កម្រិតខ្ពស់? លើលពីនេះ​ទៅទៀត សំបកចេក​មានផ្ទុកសារធាតូ​ធាតុផ្សំ​​ដ៏សំខាន់​ដែលជួយការពារ និងប្រយុទ្ធប្រឆាំងនឹង​ជំងឺផ្សេងៗ ហើយ​ជួយឲ្យអ្នកឲ្យគេង​លក់ស្រួល​ជាងមុន។
សំបកចេកអាច​ជួយក្នុងការរក្សា​កម្រិត​កូឡេស្តេរ៉ុល​ក្នុងឈាម​របស់អ្នក​បាន​យ៉ាងល្អ។ ដោយ​មានការពន្យល់​ពីវេជ្ជបណ្ឌិត អ្នកស្រី Anne Daniel ដែល​មកពី​សមាគម​អាហារ​រូបត្ថម្ភ​នៃប្រទេស អង់គ្លេស។
មិនមែនមាន​តែសំបកចេក​ប៉ុណ្ណោះទេ ដែល​មានអត្ថប្រយោជន៍សម្រាប់​សុខភាព។ សូម្បីតែ​សំបកផ្លែឈើផ្សេងៗ​ទៀតក៏ល្អសម្រាប់សុខភាព​ដែរ ដោយសារ​តែពួកវា​សម្បូរទៅ​ដោយវីតាមីន និងសារធាតុរ៉ែ​ផងដែរ។
អ្នកស្រីវេជ្ជបណ្ឌិត Daniel បានបន្ថែមទៀត​ថា សំបកចេក​មានផ្ទុក Carotenoid ច្រើន ជាពិសេសសម្បូរ​ទៅដោយសារជាតិ Lutein ដែល​ជាធាតុប្រឆាំងអុកស៊ីតកម្មជួយ​ការពារ​ដល់​ភ្នែក​។
ក្រុមអ្នកជំនាញបាន​យល់ស្រប​ថា សំបកចេក​មិនត្រឹមតែល្អសម្រាប់​សុខភាព​នោះទេ ហើយក៏ជាប្រភេទ​ផ្លែឈើដែល​មានអត្ថប្រយោជន៏​យ៉ាងច្រើន និង​មានរស់ផ្អែម​ល្មម​ងាយស្រួល​ក្នុង​ការទទួលទាន​សម្រាប់​មនុស្សគ្រប់វ័យ។
ប្រសិនបើអ្នកចង់​ទទួលទានសំបកចេក​នេះ អ្នកជំនាញបាន​ណែនាំថា អ្នកអាចយកសំបក​ចេកមកធ្វើការចម្អិន​ក្នុងរយៈ​ពេល ១០ នាទី ហើយ​បន្ទាប់​មកអ្នក​ត្រូវយក​ទឹក​ដែល​ចម្អិន​នោះ មកទទួលទាន​ដូចជាទឹក​តែចឹង៕
ដោយ៖ Brugn
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អត្ថប្រយោជន៍ហួសស្មានពីសំបកចេក ដែលអ្នកមិនគួរមើលរំលង