ច្បាប់​​​​ច​​រា​ចរ​​ណ៍​​​​ផ្លូវ​​គោក​​​ថ្មី​​​៖​​​ព្រះ​​សង្ឃ​​​​ក៏​​​ត្រូវ​​​​ពាក់​​មួក​​​​សុវ​​ត្ថិ​​ភាព​​​​ដែរ​

​ភ្នំពេញ៖ ច្បាប់​ច​រា​ចរ​ណ៍​​ផ្លូវ​គោក​​ថ្មី ព្រះ​សង្ឃ​​ដែល​​ជិះ​​ម៉ូ​តូ​​ពី​ក្រោយ​​ក៏​​ត្រូវ​​ពាក់​មួក​​សុវ​ត្ថិ​ភាព​​ដែរ ។ នេះ​​បើ​​តាម​លោក កែវ ពៅ ប្រ​ធាន​​មន្ទី​រ​សា​ធារ​ណៈ​ការ និង​​ដឹក​ជញ្ជូន​​ខេត្ត​​កំពង់​ឆ្នាំង​​បាន​​ថ្លែង​​ក្នុង​​ពិធី​​ជួប​ជុំ​​ជា​មួយ​​និ​​វត្តន៍​​ជន និង​​បុគ្គ​លិក​​ក្នុង​​មន្ទីរ​​សា​ធារ​ណៈ​ការ និង​​ដឹក​ជញ្ជូន​​ខេត្ត នៅ​​ថ្ងៃ​​ទី ​៨ ខែ តុលា ។ លោក កែវ ពៅ បាន​បន្ថែមថា នៅក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់ ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​​២០១៦ ខាងមុខនេះ អ្នកជិះ​ម៉ូតូ​ទាំងអស់ រាប់​ទាំង​ព្រះសង្ឃ​ផងដែរ ត្រូវតែ​ពាក់មួក​សុវត្ថិភាព ព្រោះ​នៅក្នុង​ច្បាប់​បានចែង​រួចហើយ​។ ដោយឡែក​ការពិន័យ​ទៅ​នឹង​កំហុស​នៃ​ការបើកបរ​វិញ គឺ​១​គុណ​និង​៥​ដង បានន័យថា​នៅក្នុង​ច្បាប់​ចាស់ អ្នក​មិន​ពាក់មួក​សុវត្ថិភាព​គឺ​ពិន័យ​៣​ពាន់​រៀល តែ​ច្បាប់​ថ្មី​ត្រូវ​ពិន័យ​១​ម៉ឺន​៥​ពាន់​រៀល​។ នេះ​បើ​យោង​​តាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ ៕ ដោយ៖ ចាន់ធី