សា​​លា​ក្រុង​​​អំ​ពាវ​នាវ​​​ជា​​ថ្មី​​​កុំ​ឲ្យ​​​ដំ​ឡើង​​​ថ្លៃ​​ឈ្នួល​​​រថ​យន្ត​​​ក្នុង​​ឱ​កាស​​​បុ​ណ្យ​​​ភ្ជុំ​បិណ្ឌ​​

ភ្នំពេញ៖ ​សា​លា​​រាជ​ធា​នី​​ភ្នំ​ពេញ បាន​​អំ​ពាវ​នាវ​​ឲ្យ​​ម្ចាស់​​ក្រុម​ហ៊ុន និង​​ម្ចាស់​​រថយន្ត​​ដែល​ប្រ​កប អា​ជី​វក​ម្ម​​ដឹក​ជញ្ជូន អ្នក​ដំ​ណើរ​​ទៅ​មក​​ភ្នំ​ពេញ តាម​​បណ្តា​​ខេត្ត​​នា​នា កុំ​​ដំ​ឡើង​​ថ្លៃ​​ឈ្នួល​រ​ថយ​ន្ត​​នៅក្នុង​​ឱ​កាស​​បុ​ណ្យ​​ភ្ជុំ​បិណ្ឌ ដែល​​ជា​​បុណ្យ​​ប្រ​ពៃ​ណី​​ជាតិ​​។នេះ​​បើ​​យោង​តាម​​សេច​ក្តី​ជូន​ដំ​ណឹង​របស់​​​​​សា​លា​​រាជ​ធា​នី​​ភ្នំ​ពេញ ចុះ​​ថ្ងៃ​​ទី​ ០៨ ​តុលា​ ។​ ការប្រកាស​របស់​សាលា​រាជធានី​​ បន្ទាប់​ពី​ប្រជាពលរដ្ឋ កម្មក​រ​កម្មារិនី តែងតែ​ត្អូញត្អែរ ថ្នាំង​ថ្នាក់ ចំពោះ​ការ​តម្លើង​ថ្លៃ​ឈ្នួល​រថយន្ត​ថ្លៃ​ហួសហេតុ នា​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ​។ ហើយ​ការ​តម្លើងថ្លៃ​រថយន្ត​នេះ ក៏​ជា​កត្តា​ងាយ​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម នៅក្នុង​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​៕ ​ ដោយ៖ ចាន់ធី