ក្មេងប្រុស​ម្នាក់ ទៅលេង​ទឹកស្ទឹង លង់ទឹក​ស្លាប់

​កំពង់ឆ្នាំង: ក្មេងប្រុស​ម្នាក់ បាន​លង់ទឹក​ស្លាប់ ក្នុងពេល​ទៅលេង​ទឹកស្ទឹង​ជាមួយ​ក្មេងៗ​ក្នុងភូមិ​ជាច្រើន​ទៀត​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ៣​រសៀល ថ្ងៃទី​៨ ខែតុលា ឆ្នាំ​១០១៥ នៅ​ចំណុច​ទ្វារ​ទឹក ស្ថិតក្នុង​ឃុំ​គោក​បន្ទាយ ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។​

​ក្មេងប្រុស ដែល​លង់ទឹក​ស្លាប់​នេះ មានឈ្មោះ អែល ណា​ឃីម អាយុ ៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​បុរស​ឈ្មោះ សំ​ឃាង ត្រូវជា​ឪពុក​ក្មេងប្រុស​រងគ្រោះ បានអោយដឹងថា កាលពី​រសៀល​ថ្ងៃទី​៨ តុលា មាន​ក្មេងៗ​ក្នុងភូមិ បាន​លេង​ទឹកជា​មួយ​កូនប្រុស​របស់គាត់ ហើយ​បាន​រត់​មក​ប្រាប់ថា កូនប្រុស​របស់គាត់ លង់ទឹក ភា្ល​មៗ​នោះ គាត់​បាន​ប្រញាប់​ទៅកាន់​ចំណុចកើតហេតុ ជាមួយ​អ្នកភូមិ និង​បាននាំគ្នា​ចុះ​រាវរក ដោយ​ប្រើពេល​ជាង ២​ម៉ោង ទើប​រកឃើញ​សព​កូនប្រុស​របស់គាត់​។​

​ក្រុម​ក្មេងៗ ដែល​ទៅលេង​ទឹក​ជាមួយគ្នា បានអោយដឹងថា ក្នុងខណៈ​ពេលដែល​ពួកគេ កំពុង​លេង​ទឹក ស្រាប់​ក្មេងប្រុស​រងគ្រោះ រអិល​ជើង​ធ្លាក់​ទៅ​ចំ​កន្លែង​ទឹក​ហូរ ហើយ​មាន​ជម្រៅ​ជ្រៅ ក៏​បណ្តាលអោយ​លង់​ស្លាប់​តែម្តង​៕

ក្មេងប្រុស​ម្នាក់ ទៅលេង​ទឹកស្ទឹង លង់ទឹក​ស្លាប់