​ល្បី​ថា​ឧកញ៉ា ប៊ុន ថៃ ជា​អ្នកកាង​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ម្នាក់​នៅ​ខេត្តក្រចេះ

ដោយ​៖​កង សាន់​ដា​រា​

​ខេត្តក្រចេះ​៖​តាម​ប្រភពព័ត៌មាន​បាន​រាយការណ៍​ថា បច្ចុប្បន្ននេះ​បទល្មើស​ឈើ​ប្រណីត​គ្រប់​ប្រភេទ​កំពុង​កើតឡើង​មាន​គ្រប់ មធ្យោបាយ​ទាំងអស់ ខណៈដែល​ក្រុមមន្ត្រី​ជំនាញ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​គ្របា់​ស្ថាប័ន​ហាក់​ព្រងើយកណ្តើយ​ក្នុង បង្ក្រាប​ទប់ស្កាត់​។​

​ជាក់ស្តែង​សព្វថ្ងៃ​មេ​ឈ្មួញ​ដុះ​ស្លែ និង​កំពុង​ល្បីឈ្មោះ​ប្រចាំខេត្ត​ក្រចេះ​ឈ្មោះ ចែ​នី​អាត​ពាម កំពុង​មមាញឹក​ក្នុងការ​ដឹកជញ្ជូន​បទ​ល្មើស​ព្រៃឈើ​យ៉ាងសកម្ម​ទៅកាន់​ព្រំដែន ប្រទេស​វៀតណាម​យ៉ាងរ​លូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​បង្ក្រាប​ទប់ស្កាត់​នោះឡើយ​។ ប្រភព​បន្តថា មេ​ឈ្មួញ​ល្បីឈ្មោះ​រូបនេះ​បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ខេត្ត​ក​បានល្អ​ដែល​អនុញ្ញាតអោយ​ចែ​នី​អាត​ពាម​ទេ​ថៅកែ​ដុះ​ស្លែ​ប្រមូល​ឈើ គ្រប់​ទីកន្លែង  អោយ​ក្រុមហ៊ុន​ឧកញ៉ា​ថៃ ជា​អ្នកកាង ចេញមុក​ដឹកជញ្ជូន​តាមផ្លូវ​រហូត​ដល់​ព្រំដែន​វៀតណាម​។​

​ប្រភព​បញ្ជាក់ថា ទីកន្លែង​ប្រមូល​ឈើ​ដ៏​សំខាន់ៗ​មាននៅ​ចំណុច​ភូមិ​កោះ​ខ្ញែរ​ស្រុក​សំបូរ  ចំណុច​ផ្លូវ​ក្រុមហ៊ុន​ចិន​ឆៃ​ណា   និង​ផ្លូវ​តុង​មិន ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។ ទន្ទឹម​នោះ​ទីកន្លែង​សំខាន់​មួយ​ដែល​គេ​ប្រមូល​ឈើ​ចេញពី​ទូក​ឡើង​រថយន្ត​យី ឌុប​គឺ​ស្ថិតនៅ​ភូមិ​កោះ​ខ្ញែរ ឃុំ​កោះ​ខ្ញែរ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ និង​នៅ​ក្រុមហ៊ុន​ចិន​ឆៃ​ណា​។ ជាក់ស្តែង​ដូចជា​នៅ​យប់​ថ្ងៃទី​០៥​តុលា​២០១៥​រថយន្ត​យី​ឌុប​ដឹក​ចេញ​យ៉ាង រលូន​គ្មាន​ការរំខាន​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​ជុំវិញ​ការលើកឡើង​ខាងលើ​នេះដែរ​លោក សេង ដា​រុណ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រចាំ​សង្កាត់​អូរ​គ្រាង​បាន​និយាយថា ឈើ​ស្នងការ ធី ឧកញ៉ា ប៊ុន ថៃ ជា​អ្នក​ដឹកជញ្ជូន​ដូច្នេះ​លោក​គ្មាន​លទ្ធភាព​ចាត់ការ​បានទេ បើ​ពលរដ្ឋ​តូចតាច​គាត់​ចាត់ការ​បាន​។ ចំណែក​លោក ទ្រី សុ​ភ័​ក្រ នាយ​ខណ្ឌរ​ដ្ឌ​បាល​ព្រៃឈើ​ខេត្តក្រចេះ​ទូរស័ព្ទ​ចូល​ហើយ លោក​និយាយថា​ស្តាប់​មិនបាន​ទេ​កាលពី​ថ្ងៃ​០៦​តុលា​២០១៥​។​

​ពាក់ព័ន្ធ​ករណីនេះ​ប្រពល​រដ្ឋ និង​ក្រុម​ឈ្មួញ​រកស៊ី​តូចតាច​បាននាំគ្នា​រិះគន់ថា ក្រុមមន្ត្រី​ជំនាញ ក៏​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​បង្ក្រាប​តែ​ឈ្មួញ​តូចតាច​ប៉ុណ្ណោះ តែបើ​ចំពោះ​ឈ្មួញ​ដែលមាន​ខ្នងបង្អែក​ធំៗ​វិញ​មិនដែល​ហ៊ាន​ក្បែរ​នោះទេ ទោះ​ឈ្មួញ​ទាំងនោះ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​បំពាន់​ច្បាប់​យ៉ាងណាក៏ដោយ​។ ទន្ទឹមនឹង​ការរិះគន់​នេះ​ប្រជាពលរដ្ឋ​ក៏​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចាត់វិធានការ​ចំពោះ​បញ្ហា​ទាំងនេះ​ផង បើ​មិន​អ៊ីចឹង​ទេ​ព្រៃឈើ​ក្នុងស្រុក​ខ្មែរ​នឹង​រលាយ​ហិនហោច​មិនខានឡើយ​៕

​ល្បី​ថា​ឧកញ៉ា ប៊ុន ថៃ ជា​អ្នកកាង​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ម្នាក់​នៅ​ខេត្តក្រចេះ
​ល្បី​ថា​ឧកញ៉ា ប៊ុន ថៃ ជា​អ្នកកាង​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ម្នាក់​នៅ​ខេត្តក្រចេះ