លោក ផៃ ស៊ី​ផាន​៖ CPP និង​សម្តេច​តេ​ជោ ហ៊ុន សែន មិនបាន​កាត់​ដី ឬ​លក់​ទៅ​ឲ្យ​វៀតណាម​ទេ

​រាជធានី​ភ្នំពេញ៖​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផាន បាន​សរសេរ​នៅក្នុង ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ចេញផ្សាយ​នៅថ្ងៃនេះ​ថា​នៅក្នុង កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឯកសារ​សេចក្តីថ្លែងការណ៍ និង​ការអធិប្បាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្តល់​ការបំភ្លឺ​ជូន​ដល់​ជនរួមជាតិ​កម្ពុជា ស្តីពី​ផែនទី​ព្រំដែន​រដ្ឋ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវបាន​ចែក​ដល់​សមាជិក សមាជិការ​ក្នុង​អង្គប្រជុំ​។ 

​    ​លោក​បាន​បន្តថា ឯកសារ​នេះ មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍ នៃ​ការផ្ទៀងផ្ទាត់​ផែនទី​ផ្លូវការ និង​អធិបតេយ្យ​របស់​កម្ពុជា ដែល​រាជរដ្ឋាភិបាល សភាជាតិ និង​ព្រះមហាក្សត្រ បានអនុម័ត​គាំទ្រ​នៃ​ការប្រើប្រាស់​ផែនទី​នេះ​ទេ ក៏ប៉ុន្តែ​ការផ្ទៀងផ្ទាត់​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុងការ​រៀនសូត្រ​ឡើងវិញ​នូវ​ប្រវត្តិសាស្ត្រ​ទឹកដី​របស់ខ្លួន ជាពិសេស​ភាព​ស្អាតស្អំ និង​មធ្យ័ត ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​របស់ CPP ក្នុង​កិច្ច​រក្សា​ការពារ​ឯករាជ្យ បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា ដែល​ប្រាស់ចាក​ពី​ការ​ប្រឌិត​ភូតភរ ចោទប្រកាន់ថា CPP និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​កាត់​ដី ឬ​លក់​ទៅ​ឲ្យ​ប្រទេស​វៀតណាម​។ នេះ​ជា​លទ្ធផល​នៃ​ភាពស្មោះត្រង់​របស់ CPP និង​សម្តេច​តេ​ជោ ចំពោះ​ប្រជាជាតិ​របស់ខ្លួន​៕ 

លោក ផៃ ស៊ី​ផាន​៖ CPP និង​សម្តេច​តេ​ជោ ហ៊ុន សែន មិនបាន​កាត់​ដី ឬ​លក់​ទៅ​ឲ្យ​វៀតណាម​ទេ