កាកបាទក្រហមកម្ពុជា ចូលរួមកាត់បន្ថយការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង នាឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញៈ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាន់តែចូលមកដល់នៅប៉ុន្មានថ្ងៃ ខាងមុខនេះ ខាងកាកបាទក្រហមកម្ពុជា បានចូលរួមសហការណ៍ ជាមួយដៃគូ ក្នុងការងារសុវត្ថិភាពចរាចរណ៍ ទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង (IARD) បានសហការដាក់ តាំងផ្ទាំងបដាអប់រំ នៅតាមបញ្ជាបង់ប្រាក់ឆ្លងផ្លូវសំខាន់ៗ ចែកជូនខិត្តប័ណ្ណ បិទស្ទីកឃ័រ និងប័ណ្ណប្រកាស តាមទីសាធារណៈ ចំណតរថយន្តក្រុង និងតាក់ស៊ី វត្តអារាមសាលារៀន និងទីផ្សារ ក្នុងបណ្តាខេត្តក្រុងធំៗ៥ ដោយផ្តោតលើខ្លឹមសារ ពិសាគ្រឿងស្រវឹង កុំបើកបរ ។

យោងតាមរបាយការណ៍ នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៤ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី៩ ខែតុលានេះ បានឲ្យដឹងថា ក្នុងឱកាសបុណ្យជាតិ និងបុណ្យប្រពៃណីធំៗ មានគ្រោះថ្នាក់ចរាចរណ៏ច្រើន កើតឡើងជាងថ្ងៃធម្មតា។ ជាក់ស្ដែងក្នុងរយៈពេលតែ៧ថ្ងៃ អំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០១៤កន្លងមក មានមនុស្សស្លាប់រហូតដល់៥០នាក់ ។

ប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា ដោយយល់ថាជាការចាំបាច់ ក្នុងការកាត់បន្ថយ ចំនួនជនរងគ្រោះថ្នាក់ ដល់ស្លាប់និងរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ កាកបាទក្រហមកម្ពុជាបានសហការណ៍ ជាមួយដៃគូក្នុងការងារសុវត្ថិភាព ចរាចរណ៍រួមមានជាអាទិ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សាកលវិទ្យាល័យបញ្ញាជាតិ ក្រុមហ៊ុនអេហ្សឹតអិនវ៉េសមិនគ្រូប (AZ Investment Group) តាមរយៈកិច្ចគាំទ្ររបស់អង្គការសម្ព័ន្ធអន្តរជាតិ ទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង (IARD) បានសហការដាក់តាំងផ្ទាំងបដាអប់រំ នៅតាមបញ្ជរបង់ប្រាក់ឆ្លងផ្លូវសំខាន់ៗ ចែកជូនខិត្តប័ណ្ណ បិទស្ទីកឃ័រ និងប័ណ្ណប្រកាស តាមទីសាធារណៈ ចំណតរថយន្តក្រុង និងតាក់ស៊ី វត្តអារាមសាលារៀន និងទីផ្សារ ក្នុងបណ្តាខេត្តក្រុងធំៗ ទាំង៥រួមមាន ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ចាម និងត្បូងឃ្មុំ ដោយផ្តោតលើខ្លឹមសារ ពិសាគ្រឿងស្រវឹង កុំបើកបរ៕