មន្ត្រីនគរបាលជាង ១០០នាក់ ទទួលអំណោយពី ឧត្តមសេនីយ៍ ស្នងការខេត្តកំពង់ចាម ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ

កំពង់ចាម ៖ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែ តុលា ឆ្នាំ២០១៥ បានធ្វើពិធីចែកអំណោយ ដល់មន្ត្រីនគរបាលចំនួន ១១២នាក់ ក្នុងឱកាសអបអរ បុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។

មន្ត្រីទាំង១១២នាក់ ក្នុងនោះ កម្លាំងការិយាល័យចរាចរផ្លូវគោក ចំនួន៤១នាក់ កម្លាំងអន្តរាគមន៍ចំនួន៤០នាក់ ខាងផ្នែកសណ្តាប់ធ្នាប់ ១០នាក់ និងកម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន២១នាក់ ។

មន្ត្រីទាំងអស់ទទួលបានទឹកក្រូច ១កេស មី ១កេស និងថវិកា៥០.០០០រៀល លើកលែងតែកម្លាំងអន្តរាគមន៍ ថែមខោអាវ ១សម្រាប់ទៀត ។

លោកឧត្តមសេនីយ៍ ស្នងការ បានមានប្រសាសន៍ថា អំណោយដែលត្រូវផ្តល់ជូនកម្លាំងនគរបាលទាំង ១១២នាក់ រួមទាំងអ្នកកំពុងសម្រាកព្យាបាលផង នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានប្រមាណជា ២០លានរៀល ក្នុងនោះ ថវិកា ពីសប្បុរសជន នៃនគរបាលអធិការដ្ឋាន តាមបណ្តាស្រុក ក្រុង មានចំនួន១៥០០ដុល្លារ ក្រៅពីនោះ ជាថវិកា ផ្ទាល់របស់លោកស្នងការតែម្តង ។

លោកឧត្តមសេនីយ៍ ស្នងការបានឲ្យដឹងដែរថា ចាប់តាំងពីបិណ្ឌទី១ រហូតដល់បិណ្ឌទី១២ នេះ មានករណីចោរ កម្ម លួចចំនួន ៨ករណី និងរំលោភ ៣ករណី ក្នុងនោះសមត្ថកិច្ច បង្ក្រាបបាន៣ករណី ។ ជាមួយគ្នានោះលោក ស្នងការ បានធ្វើការណែនាំ ជាពិសេសដល់កម្លាំងនគរបាលចរាចរ ឲ្យបង្កើនចំណេះដឹងផ្នែកច្បាប់ចរាចរថ្មី ដើម្បី យកទៅអនុវត្តន៍ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ៕