សាន់ នី តួឯកថៃ ក្នុងរឿង Heart Attack ចូលរួម បើកបញ្ចំាង រឿងរបស់ខ្លួន ទាំងបីរោងកុន នៅកម្ពុជា

ភ្នំពេញ៖ តួឯកថៃក្នុងរឿង “Heart Attack ”ជាតារាកំប្លែងមុខស្ងួត រាងសង្ហា លោក សាន់ នី និងតារាសម្ដែងស្រទន់ ដ៏ស្រស់ស្អាត កញ្ញា វ៉ាយ អូទ្បេត បានចូលរួម បើកបញ្ចាំងរឿងរបស់ខ្លួនទាំងបីរាងកុន នៅកម្ពុជា គឺរោងកុន Major Cineplex by Cellcard រោងកុន Platinum Cineplex និងរោងកុន Legend ស្ទឹងមានជ័យ ដែលមានគាំទ្រយ៉ាងពេញទំហឹងតែម្ដង ពីទស្សនិកជនកម្ពុជា ដែរនឹកស្មានមិនដឹងទាល់តែសោះ។

អ្វីដែលពិសេសជាងនេះ លោក សាន់នី ក៏បានបង្ហាញនូវក្បាច់រាំ យ៉ាងកំប្លុកកំប្លែងក្នុងរឿងល្បី ប្រចាំប្រកូលក្នុងរឿង “I fine thank you love you ” នឹងផ្អើលអស់អ្នកគាំទ្រនៅ រោងកុន Major Cineplex by Cellcard នាផ្សារទំនើប Aeon Mall ជាន់ទីពីរ ផងដែរ។

ក្នុងឱកាសសម្ពោធរឿង “Heart Attack”នេះ បានសហការជាមួយចៃកន ,Westic Medai Limited ,ស្ថានទូតថៃ,ផលិតកម្ម GTH,Thai Foundation បានរៀបចំកម្មវិធី ជំនួបតារា “Heart Attack ហាមឈឺ ហាមឈប់ ហាមស្រឡាញ់ពេទ្យ ” ។

សាច់រឿងនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់កម្ពុជា មិនអស់សង្ឃឹមទ្បើយ ជាមួយកាយវិកាយកំប្លែង របស់តួនីមួយៗក្នុងសាច់រឿង ការប្រើពាក្យសម្តី លេបខាយ លេងសើច មុខស្ងួត ដែលធ្វើឲ្យចំណីអារម្មណ៍របស់អ្នកទស្សនា និងគាំទ្រ សើច ផ្អើលរោងកុន ទាំងបីរាងកុនតែម្ដង ។
សូមកុំភ្លេចមកទស្សនាទាំងអស់គ្នាណា ជាមួយរឿង “Heart Attack” ពិតជាសប្បាយអស្ចារ្យ ក្នុងសាច់រឿងនេះ ជាមួយតារាល្បីៗនៃប្រទេសថៃ៕